ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសាធារណការជំរុញឱ្យប្រធានមន្ទីរតែងតាំងថ្មីបង្កើនការច្នៃប្រឌិតលើការងារផ្តល់សេវានិ
កំពត ៖ នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យ និងទិសដៅច្បាស់លាស់ណាស់ គឺនៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ក្នុងនោះវិស័យសាធារណការដែលជាវិស័យអាទិភាពទី២ ត្រូវទាមទាឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដូច្នេះប្រធានមន្ទីររាជធានី-ខេត្ត ត្រូវបង្កើនការច្នៃប្រឌិតលើកការងារផ្តល់សេវា និងការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទឱ្យបានច្រើន។

ថ្លែងនៅក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែង លោក ម៉ម ទូច ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត នៅរសៀលថ្ងៃទី៣០ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន គេអាចនិយាយបានថា មានកិច្ចការពីរធំៗ ដែលត្រូវគិតគូរឱ្យបានស៊ីជម្រៅ ដែលទី១.សេវាកម្ម (ការផ្តល់សេវាស្លាកលេខ បណ្ណបើកបរ សេវាឈៀក និងសេវាពាក់ព័ន្ធនឹងសាធារណការជាដើម) ទី២.ការតភ្ជាប់, ការតភ្ជាប់សម្រាប់វិស័យសាធារណការមាន ការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក កំពង់ផែ ជាដើម ដោយត្រូវធ្វើយ៉ាងណាឱ្យកាន់តែមានភាពល្អប្រសើរជាងមុន។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានចក្ខុវិស័យ និងទិសដៅច្បាស់លាស់ណាស់ គឺនៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ដូច្នេះគឺត្រូវទាមទារឱ្យថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោដៅឱ្យបាន។
និយាយដោយឡែក វិស័យសាធារណការ(ផ្លូវ) ដែលជាអាទិភាពទី២ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺទាមទាចាំបាច់នូវថ្នាក់ដឹកនាំ ពិសេសប្រធានមន្ទីរដែលមានបច្ចេកទេសច្បាស់លាស់ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទើបអាចជំរុញការងារអភិវឌ្ឍន៍បានលឿន និងធានាបាននូវគុណភាពខ្ពស់។
នៅក្នុងឱកាសនោះដែរ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក៏បានលើកអំពីវឌ្ឍនភាព នៃគម្រោងជាច្រើន លើវិស័យសាធារណការ ទាំងព្រែកជីកហ្វូណូនតេជោ កំពង់ផែ ផ្លូវល្បឿនលឿន និងផ្លូវតភ្ជាប់ជាច្រើនទៀត ដើម្បីបង្ហាញថា កម្ពុជាកំពុងតែបោះជំហានទៅរកគោលដៅរបស់ខ្លួននៅឆ្នាំ២០៥០។
នៅក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានសម្តែងសេចក្តីសប្បាយរីករាយជូនចំពោះ លោក ម៉ម ទូច ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត ប្រកាសឱ្យចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានធ្វើការលើកទឹកចិត្តឱ្យលោកប្រធានថ្មី ត្រូវខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួនដើម្បីបំពេញការងារជូនបក្ស និងរដ្ឋ ពិសេសដឹកនាំមន្ទីរឱ្យបានល្អ ដើម្បីទទួលបានការគោរពស្រឡាញ់ពីមន្ត្រីក្រោមឱវាទ និងពីប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែលើកកម្ពស់ និងអភិវឌ្ឍវិស័យសាធារណការរបស់ខេត្ត៕
ដោយ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


