Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន ​១៣៣ ​លានដុល្លារ ​ពី​ការ​នាំចេញផ្លែ​ស្វាយ​ស្រស់

បានផុស

នៅ

កម្ពុជា​រកចំណូល​បានចំនួនជាង​ ១៣៣ ​លានដុល្លារ ​ពីការ​នាំចេញផ្លែស្វាយស្រស់​ ​នៅ​ក្នុង​ឆ្នាំ ២០២៥ ​ធ្លាក់ចុះជិត ១០% ​ធៀបនឹងឆ្នាំ ២០២៤​ ដែល​សម្រេច​បាន​ជិត ១៥០​លានដុល្លារ​។​ នេះបើ​យោង​តាម​របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​បានថយចុះ​ ដោយ​​សារ​រោងចក្រដំណាប់ស្វាយ​ក្នុងស្រុក​បានប្រមូលទិញផ្លែស្វាយស្រស់​មក​កែ​ច្នៃ​ជាដំ​ណាប់​ស្វាយ​ដើម្បីនាំចេញ​ទៅទីផ្សារ​ក្រៅប្រទេស​។

​នៅក្នុងឆ្នាំ ២០២៥ ​ផលិតកម្មផ្លែឈើ ​និងដំណាំរួមផ្សំនៅកម្ពុជា​ មានលទ្ធភាពគ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុងស្រុក និង​ធានានូសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។

​លោក ច័ន្ទ សុផល ​នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលសិក្សាគោលនយោបាយមានប្រសាសន៍ថា​ ផលិត​កម្មស្វាយ​នៅកម្ពុជា ​មានលើសតម្រូវការប្រមាណ ១០ ដង ក្នុង​មួយឆ្នាំ ខណៈ​​អ្នក​សល់​ដីធំៗ​ជា​ច្រើន ​តែង​តែ​ដាំស្វាយ​កែវរមៀត​៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម