Connect with us

សេដ្ឋកិច្ច

​កម្ពុជានាំចេញ​ដំណាប់​ស្វាយ​ក្រៀម​ទៅ​កាន់ទីផ្សារ​អូស្ត្រាលី​លើក​ដំបូង ​២០ តោន​

បានផុស

នៅ

ស្ថានទូតអូស្ត្រាលី ​​និង​ក្រុមហ៊ុន ​ផលិតផល​ចំណីអាហារគិរីរម្យ (Kirirom Food Production Co., Ltd. (KFP) ​សម្រេច​បានជោគជ័យក្នុងការ​នាំចេញ​នូវដំណាប់​ស្វាយ​ក្រៀម​ធម្មជាតិ​ចំនួន ២០ តោន លើកដំបូង ទៅកាន់​ទីផ្សារ​ប្រទេស​អូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានសម្រេចទៅបានដោយមានការគាំទ្រពីកម្មវិធីភាពជា​ដៃ​គូកម្ពុជា-អូស្ត្រាលី ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានគូស​បញ្ជាក់​ពីកិច្ចសហប្រតិបត្តិការដែលកំពុងរីក​ចម្រើន​​រវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយចីរភាព និងបរិយាប័ន្ន។

​តាមរយៈជំនួយរបស់ CAPRED ក្រុមហ៊ុន KFP បានបង្កើនការត្រៀម​លក្ខណៈ​សម្រាប់ការនាំចេញ​របស់ខ្លួន និងបានកសាងទំនាក់ទំនងធុរកិច្ចដ៏រឹងមាំជាមួយដៃគូនៅក្នុងប្រទេសអូស្ត្រាលី និងទីផ្សារ​អន្តរជាតិផ្សេងទៀត។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការ​ខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ​របស់អូស្ត្រាលី ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មរបស់កម្ពុជា និងពង្រីកលទ្ធភាពទទួលបានទីផ្សារ​សម្រាប់ សហគ្រាសធុនតូច និងមធ្យម (SMEs)។

​ក្នុងអំឡុងពេលនៃការចុះត្រួតពិនិត្យប្រតិបត្តិការរបស់ក្រុមហ៊ុន KFP នាពេលថ្មីៗនេះ តំណាងទាំង​នោះបានកត់សម្គាល់ពីរបៀបដែលការកែច្នៃកសិផលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទរបស់កម្ពុជា។

​តំណាង CAPRED បានឱ្យដឹងថា ​កិច្ចខិតខំប្រឹងប្រែងរបស់​យើង​ក្នុង​ការពង្រីក​លទ្ធភាពទីផ្សារ​សម្រាប់ SMEs មិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ​ថែមទាំងជួយកែ​លម្អជីវភាពរស់នៅទៀតផង។ ការធ្វើការជាមួយ KFP ផ្តល់ឱ្យពួកគេ​នូវ​ទីផ្សារធានាបាននូវតម្លៃសមរម្យ។ ទំនុកចិត្តនេះ​អនុញ្ញាតឱ្យ​ពួកគេវិនិយោគលើគុណភាព និងផ្គត់​ផ្គង់ទាន់ពេលវេលា។

​យោងតាម​ក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបាន​ ១០៨ ​លានដុល្លារ ​ពីការនាំចេញផ្លែស្វាយស្រស់ ​ប្រមាណជាង ២០ ​ម៉ឺនតោន ​នៅក្នុងរយៈពេល ​៩ ខែ ឆ្នាំ ២០២៥ ​កើនឡើង ២,៦៣% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​បានថយចុះ​ ដោយ​​សារ​រោងចក្រដំណាប់ស្វាយ​ក្នុងស្រុក​បានប្រមូលទិញផ្លែស្វាយស្រស់​មកកែច្នៃ​ជាដំ​ណាប់​ស្វាយ​ដើម្បីនាំចេញ​ទៅទីផ្សារ​ក្រៅប្រទេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម