ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចែករំលែកបទពិសោធលើការងារគ្រប់គ្រង់រដ្ឋបាល ដល់និស្សិត
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបទបង្ហាញចែករំលែកបទពិសោធលើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាប ដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ចំនួន ៩០នាក់។

កម្មវិធីនេះ ដឹកនាំដោយលោក ស៊ាន សុព័ន ព្រឹទ្ធបុរស មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង ដោយមានការចូលរួមធ្វើបទបង្ហាញចែករំលែកពី លោកនាយកទីចាត់រដ្ឋបាលខេត្ត មន្ត្រីទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញចូលតែមួយខេត្ត និងលោកប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ចំណុះសាលាខេត្តសៀមរាប ជាវាគ្មិន។
ក្នុងនោះវាគ្មិន បានធ្វើបទបង្ហាញអំពីរបៀបរបរបនៃការគ្រប់គ្រងឯកសារ និងចរាចរលិខិតនានាទៅតាមទីចាត់ការ និង អង្គភាពបានល្អ និងអំពីនិតិវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នីតិវិធី និងដំណើរការគ្រប់គ្រង នៃការផ្តល់សេវាសាធារណៈរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងតួនាទី ភារកិច្ច លើកវិធីសាស្ត្រ សម្រុះសម្រួល ដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ តាមរយៈការិយាល័យប្រជាពលរដ្ឋខេត្ត។

លោក ឌី រ៉ាដូ ក្នុងនាមគណៈអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សមណនិសិ្សត និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមា ដែលបានអញ្ជើញមកដល់ទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និង ចូលរួមក្នុងកម្មវិធីបទបង្ហាញនាថ្ងៃនេះ។ លោកបានបន្តថា កម្មវិធីនេះ គឺជាការបើកចំហរ និងផ្ដល់កាលានុវត្តភាពថ្មីមួយដល់សមណនិសិ្សត និងនិស្សិត ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែងនៅខេត្តសៀមរាប ក្នុងឆ្លុះបញ្ចាំងនឹងទ្រឹស្តី។

លោកអភិបាលរងខេត្ត បានបន្ថែមថា កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សឱ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ម៉្យាងទៀត ក្នុងការធ្វើបទបង្ហាញចែករំលែកលើប្រធានបទពាក់ព័ន្ធ ទៅនឹងការសិក្សា របស់និសិ្សតទាំងអស់ ក្នុងការទទួលបាននូវបទពិសោធន៍នានា ក្នុងការអនុវត្តការងារជាក់ស្តែងរបស់ខេត្ត។ ដូចនេះ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា និស្សិតនឹងទទួលបាននូវចំណេះដឹង បទពិសោធល្អៗ តាមការរំពឹងទុក និងស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សានៅលើទឹកដីប្រវត្តិសាស្ត្រនេះ៕


ដោយ៖ គឿន វេត
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


