Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ថា សង្គ្រាមអាចផ្ទុះឡើងវិញ បើគ្មានវត្តមានសម្ដេចដឹកនាំប្រទេសកន្លងមក  

បានផុស

នៅ

ថ្លែងរំលឹកពីប្រវត្តិតស៊ូក្នុងការស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ពីអតីតកាល សម្ដេចតេជោ ហ៊ុន សែន ថា បើគ្មានវត្ដមានសម្ដេចដឹកនាំប្រទេសទេ នោះសង្រ្គាមស៊ីវិលនៅកម្ពុជាអាចនឹងកើតមានឡើងម្ដងទៀត។ អាចផ្ទុះសង្គ្រាមឡើងវិញនៅកម្ពុជា ត្រូវបានសម្ដេចតេជោ អះអាងថា គឺកើតឡើងដោយសារតែអង្គការសហប្រជាជាតិតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រង់ចំណុចនេះ តាមការអះអាងរបស់សម្ដេចតេជោ គឺក្រោយការបង្កើតឡើងនូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬត្រូវបានគេស្គាល់ថា សាលាក្ដីខ្មែរក្រហមនោះ អង្គការសហប្រជាជាតិ បានលើកឡើងនូវការចោទប្រកាន់ និងចង់កាត់ទោសពាសវាលពាសកាល រហូតសូម្បីតែបិតាជាតិ សម្ដេចព្រះ នរោត្ដម សីហនុ ក៏ត្រូវបានតុលាការកោះហៅដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន កាលណោះ សម្ដេចបានប្រាប់ទៅអគ្គលេខាធិការសហប្រជាជាតិ លោក បាន គីមូន ថា «ឯកឧត្ដម! ខ្ញុំសុខចិត្ដឱ្យតុលាការបរាជ័យ ប៉ុន្ដែខ្ញុំមិនសុខចិត្ដឱ្យប្រទេសរបស់ខ្ញុំកើតសង្រ្គាមឡើងវិញនោះទេ ឯកឧត្ដមគិតមើល កាត់ទោស ១០នាក់ ២០នាក់ តែបង្កើតសង្រ្គាមឱ្យស្លាប់រាប់ម៉ឺននាក់ តើឯកឧត្ដមរើសមួយណា?»

សម្ដេចតេជោ សង្កត់ធ្ងន់ថា សូម្បីតែព្រះបិតាជាតិរបស់កម្ពុជា ក៏ត្រូវបានចោទប្រកាន់ដោយតុលាការនេះដែរ ហើយមេដឹកនាំកម្ពុជាមួយចំនួន ក៏ត្រូវបានចង្អុលបង្ហាញសម្រាប់ការកាត់ទោស ហើយក៏រាលដាលដល់កងពលរបស់ខ្មែរក្រហមទៀត។ «រឿងនេះ ខ្ញុំអាចនិយាយបានយ៉ាងជាក់លាក់ថាបើគ្មាន ហ៊ុន សែនទេ សង្គ្រាមចាប់ផ្ដើមផ្ទុះនៅកម្ពុជាឡើងវិញ ដោយសារអង្គការសហប្រជាជាតិតែម្ដង»។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នជា​ប្រធានព្រឹទ្ធសភា បានលើកឡើងដូច្នេះ ក្នុងឱកាសថ្លែងបាឋកថា ក្រោមប្រធានបទ «មេរៀនរបស់ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ពីវិមានប្រធានាធិបតីរបស់ទីម័រ នាព្រឹកថ្ងៃទី៩ ខែឧសភានេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់ ហ៊ុន សែន មិនឱ្យអ្នកឯងធ្វើអ្វីស្រេចតែនឹងចិត្ដនោះទេរហូតដល់ទីបំផុតយើងក៏ទទួលបានយុត្ដិធម៌ ហើយសន្ដិភាពក៏ទទួលបានរហូតដល់សព្វថ្ងៃនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

បោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ​ដើម្បីសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២១ នាទីutes មុន

ជនជាតិភាគតិចព្នង ប្រាប់​រូបមន្ត​​ធ្វើ​មេតំបែរ​​តាម​ធម្មជាតិបិត​ស្រាពាង​ បន្ត​​ប្រពៃណី​​ពី​ដូនតា

សុខភាព២៥ នាទីutes មុន

វិធីសាស្ត្រតែមួយគត់! អាចបង្ការខ្លួនពីដំណាក់កាលមហារីកធ្ងន់ធ្ងរមិនអាចព្យាបាលជាសះស្បើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ពីប្រទេសសង្គ្រាម សម្ដេចតេជោ ថា កម្ពុជាមករងគ្រោះដោយសារការឆបោកតាមអនឡាញ

កីឡា២ ម៉ោង មុន

សៅយ៉ាន់ វិសាល​ ប្ដូរ​សាលា​មក​ភ្នំពេញ​វិញ​មាន​​ឱកាសបង្ហាញ​មុខ​ច្រើន​​តាម​បណ្ដា​សង្វៀន​ផ្សេងៗ​

Sokha Hotels

ព័ត៌មានពេញនិយម