ព័ត៌មានជាតិ
៣ខែឆ្នាំនេះ ច្រកចេញចូលតែមួយថ្នាក់ក្រុងស្រុកខណ្ឌ ទទួលចំណូលបានជាង៨៧ម៉ឺនដុល្លារ
រយៈពេល៣ខែ ឆ្នាំ២០២៥នេះ ការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនប្រជាពលរដ្ឋជាង ១លានសេវា និងទទួលបានចំណូលជាង៣ពាន់លានរៀល ឬស្មើប្រមាណជាង ៨៧ម៉ឺនដុល្លារអាមេរិក។

បើតាមការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនពលរដ្ឋសរុបចំនួន ១ ១៧៦ ៤០៦សេវានៅទូទាំងប្រទេស។ នៅក្នុងចំណោមសេវាផ្តល់ជាង១លាននោះ បើប្រៀបធៀបចំនួនសេវាក្នុងវិស័យទាំង១៧ គឺការងារអត្រានុកូលដ្ឋានបានផ្តល់សេវាច្រើនជាងគេ គឺមានចំនួន ៦២៤ ៧១៤សេវា និងតាមពីក្រោយ គឺការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន ៤៦៣ ៦៧៩សេវា ខណៈដែលវិស័យបរិស្ថាន បានផ្តល់សេវាតិចជាងគេ ត្រឹមតែ១សេវាប៉ុណ្ណោះ។

បើគិតជាចំណូលដែលទទួលបាន គឺមានសរុបចំនួន ៣ ៤៩១ ០២៥ ៣២០រៀល ស្មើនឹងប្រមាណ ៨៧២ ៧៥៦ដុល្លារអាមេរិក ដែលក្នុងនោះ បើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ ឃើញថា វិស័យសំណង់ទទួលបានចំណូលខ្ពស់ជាងគេ គឺចំនួន ៩១៦ ៨៧៣ ៦០០រៀល បន្ទាប់មកវិស័យសុរិយោដី ទទួលចំណូលបាន៦១៨ ១១០ ០០០ រៀល។ ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេ គឺវិស័យពាណិជ្ជកម្ម មានចំនួន ១២៥ ០០០រៀល និងវិស័យដែលមិនទទួលបានចំណូល គឺការងារអត្រានុកូលដ្ឋាន និងវិស័យធម្មការ និងសាសនា។

គួរជម្រាបថា ការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ បាននិងកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន៖ ទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម សាធារណការ ឧស្សាហកម្ម សំណង់ កសិកម្ម សុខាភិបាល អប់រំ រ៉ែ-ថាមពល បរិស្ថាន ការងារ ធម្មការ-សាសនា ការងារអត្រានុកូលដ្ឋាន នីត្យានុកូលកម្ម ការងាររដ្ឋបាល និងការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


