ព័ត៌មានជាតិ
មន្ត្រីជំនាញ ចុះសិក្សាផ្ទាល់ដល់ចម្ការល្ពៅរបស់កសិករដើម្បីស្វែងយល់ពីដំណើរការផលិត និងខ្សែចង្វាក់នៃតម្លៃល្ពៅ
មន្ត្រីកសិកម្មស្រុកសង្គមថ្មី និងស្រុកគូលែន បានសហការជាមួយអាជ្ញាធរឃុំភ្នំត្បែងមួយ រៀបចំកិច្ចប្រជុំភូមិ និងចុះសិក្សាផ្ទាល់ដល់ចម្ការល្ពៅរបស់កសិករ ដើម្បីស្វែងយល់អំពីដំណើរការផលិត និងខ្សែចង្វាក់តម្លៃល្ពៅ ក៏ដូចជាសិក្សាពីមូលហេតុពាក់ព័ន្ធនឹងតម្លៃល្ពៅផងដែរ។ ការចុះសិក្សានេះធ្វើឡើងបន្ទាប់ពីមានបញ្ហាទាក់ទងនឹងការផ្សព្វផ្សាយវីដេអូដែលបង្កឱ្យមានការចាប់អារម្មណ៍លើតម្លៃល្ពៅ។

លោក ប៉ែន ជឺង អភិបាលស្រុកគូលែន បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ថា ឃុំភ្នំត្បែងមួយ មានផ្ទៃដីដាំដុះល្ពៅសរុបចំនួន ១,២០០ ហិកតា ដែលជាការដាំដុះរបស់កសិករចំនួន ២៥០គ្រួសារ។ ទិន្នផលជាមធ្យមក្នុងឆ្នាំ២០២៤ កន្លងទៅ គឺទទួលបាន១២តោនក្នុងមួយហិកតា ហើយការប្រមូលផលសម្រាប់ឆ្នាំ២០២៥ គ្រោងនឹងចាប់ផ្ដើមនៅចុងខែឧសភាខាងមុខនេះ។ ពូជល្ពៅដែលកសិករយកមកធ្វើការដាំដុះនាពេលនេះ គឺកសិករទទួលបានគ្រាប់ពូជពីឈ្មួញដែលបានសន្យាថានឹងទិញផលដំណាំត្រឡប់ទៅវិញនៅពេលប្រមូលផលរួច។ លោកបន្តថា ចំពោះតម្លៃហាងឆេងផ្លែល្ពៅ គឺពេលចុះថោកលក់បាន១គីឡូក្រាម១០០រៀលទៅ៣០០រៀល ហើយពេលឡើងថ្លៃលក់បាន១គីឡូក្រាម៨០០រៀលទៅ១០០០រៀល។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានរកឃើញថា គំនិតនៃការផ្សព្វផ្សាយវីដេអូពាក់ព័ន្ធនឹងតម្លៃល្ពៅ គឺផ្តើមឡើងដោយឈ្មួញនៅក្នុងភូមិ និងក្រោយពីមានការសម្របសម្រួលពីអាជ្ញាធរឃុំភ្នំត្បែងមួយ កសិករដែលបានចូលរួមក្នុងកិច្ចប្រជុំបានយល់ព្រមលុបវីដេអូនោះចេញពីបណ្ដាញសង្គម។

ការសហការគ្នារវាងមន្ត្រីកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់ក្នុងការស្វែងយល់ពីបញ្ហាប្រឈម និងកសាងទំនាក់ទំនងល្អរវាងកសិករ និងភាគីពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃកសិកម្ម ជាពិសេសដំណាំល្ពៅនៅខេត្តព្រះវិហារ៕
អត្ថបទ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


