ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ផ្ញើសារចូលរួមរំលែកទុក្ខ មរណភាពពលករខ្មែរបាត់បង់ជីវិតក្នុងគ្រោះ រញ្ជួយដីនៅប្រទេសថៃ
បន្ទាប់ពីទទួលដំណឹងពីការរកឃើញសពពលករខ្មែរ២នាក់ផ្សេងទៀត ដែលប្រកាសដោយសមត្ថកិច្ចថៃ នៅថ្ងៃនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួង បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពពលករខ្មែរទាំងពីរ។

នៅថ្ងៃនេះ សពពលករខ្មែរចំនួន២រូបបន្ថែមទៀតត្រូវជាស្វាមី ភរិយានឹងគ្នា ត្រូវបានរកឃើញថា ស្លាប់ក្នុងទីតាំងអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនាទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលសពប្តីមានឈ្មោះ សាន់ សឿន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គិមសី អាយុ៣១ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ។ សពប្ដី សាន់ សឿន គឺជាកូនរបស់លោក សុក សាន់ និងលោកស្រី ហង់ ថេត ដោយឡែកសពភរិយា សុខ គិមសី គឺកូនរបស់លោក ភី សុខ និងលោកស្រី ហ៊ុត សុភួន។

ទទួលដំណឹងដ៏ក្រៀមក្រំនេះ លោក ហេង សួរ បានថ្លែងថា ខ្ញុំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់កូនប្រុសជាទីស្រឡាញ់ របស់ សុក សាន់ និងលោកស្រី ហង់ ថេត និងកូនស្រីជាទីស្រឡាញ់របស់លោក ភី សុខ និងលោកស្រី ហ៊ុត សុភួន នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ សូមចូលរួមរំលែកទុក្ខប្រកបដោយ សេចក្តីសង្វេគអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្ដាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់កូនជាទីស្រលាញ់របស់លោក និងលោកស្រី នៅក្នុងគ្រោះដែលនឹកស្មានមិនដល់។
ជាមួយគ្នានេះ ខ្ញុំ និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ សូមឧទ្ទិសបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធ លោក សាន់ សឿន អ្នកស្រី សុខ គិមសី សូមឱ្យឆាប់បានយោនយោគកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕


-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


