ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ បើគ្មានការរីកចម្រើនវិស័យអាណាចក្រនោះទេ វិស័យពុទ្ធចក្រក៏មិនអាចដំណើរការល្អឡើយ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជាការពិតណាស់ បើគ្មានការរីកចម្រើនវិស័យអាណាចក្រនោះទេ វិស័យពុទ្ធចក្រក៏មិនអាចដំណើរការល្អឡើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាកចំនួន ២០០ គ្រួសារ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។

មានសង្ឃដីកានៅក្នុងពិធីនោះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន បានលើកឡើងថា ការអញ្ជើញរបស់ សម្តេចកិត្តិសង្គហបណ្ឌិត នាពេលនេះ គឺបានឃើញអំពីសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅជុំវិញវត្ត ព្រមទាំងបានចែករំលែកនូវធនធានផ្ទាល់ខ្លួនជួយដល់អ្នកជួបការលំបាក។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្ត និងព្រះទ័យជ្រះថ្លារបស់ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ដែលបានយកព្រះទ័យទុកដាក់ចំពោះប្រជាពលរដ្ឋទីទ័លក្រ និងជួបការលំបាកជារៀងរាល់ពេល និងបានថ្លែងអំណរគុណដល់ លោក សៀង សេន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបាននាំអំណោយមកចែកជូនប្រជាពលរដ្ឋទាំង ២០០ គ្រួសារ ក្នុងថ្ងៃនេះ។ សកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញថា បើគ្មានការរីកចម្រើនវិស័យអាណាចក្រនោះទេ វិស័យពុទ្ធចក្រក៏មិនអាចដំណើរការបានល្អដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែរក្សាសុខសន្តិភាព ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងវិញនូវជំងឺកូវីដ-១៩ ដែលមានលក្ខណៈកាចសាហាវជាងមុន និងស្នើឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតត្រូវទៅចុះឈ្មោះ និងពិនិត្យឈ្មោះឡើងវិញតាមការណែនាំរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ២០០ គ្រួសារ រួមមាន ៖ អង្ករ ១០ គីឡូក្រាម មី ១ កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងថវិកា ៥ ម៉ឺនរៀល៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


