ព័ត៌មានជាតិ
២៤ ម៉ោងនេះ កូវីដ ១៩ ផ្ទុះរាលដាលឆ្លងដល់ ១០ ខេត្តក្រុង
២៤ ម៉ោងនេះ មានការរកឃើញអ្នកឆ្លងថ្មី ៨៦ នាក់ទៀត ក្នុងសហគមន៍ ២០ កុម្ភៈ និងមានអ្នកជាសះស្បើយចំនួន ៣៤ នាក់។ ខេត្តក្រុងចំនួន ១០ មានការប្រកាសមានករណីឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងនេះ ក្នុងនោះរួមមាន៖
-ខេត្តព្រះសីហនុ (៤៣ នាក់)
-ភ្នំពេញ (២៥ នាក់)
-ត្បូងឃ្មុំ (៣ នាក់)
-ស្វាយរៀង (៣ នាក់)
-ក្រចេះ (៣ នាក់)
-ព្រៃវែង (២ នាក់)
-កំពង់ចាម (២ នាក់)
-កណ្ដាល (២ នាក់)
-សៀមរាប (២ នាក់)
-កែប (១ នាក់)

ជំងឺកូវីដ ១៩ ដែលបានអូសបន្លាយនិងឆ្លងរាតត្បាតជាងមួយខែនេះ បានឆក់យកជីវិតប្រជាពលរដ្ឋខ្មែរ និងបង្កភាពភ័យខ្លាចដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងស្ថានភាពដ៏គួរឲ្យបារម្ភបំផុត រដ្ឋាភិបាលបានចាប់ផ្តើមកំណត់ខេត្តក្រុងគោលដៅចំនួន ៥ តម្រូវឲ្យពលរដ្ឋជាប់កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាត មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានជំរុញដល់យុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរថែមទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


