Connect with us

ព័ត៌មានជាតិ

ក្រោយឃាត់ខ្លួនស្ត្រីម្នាក់ជាមួយថ្នាំញៀនជាង៥គីឡូ​ កម្លាំងអាវុធហត្ថខេត្តតាកែវបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត

បានផុស

នៅ

ខេត្តតាកែវ​៖​ បន្ទាប់ពីធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ករណីគ្រឿងញៀនជាង៥គីឡូក្រាមកាលពីពេលថ្មីៗនេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ បាន​ធ្វើ​ការ​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​កាន់រាជធានីភ្នំពេញ ដោយ​សហការជាមួយ​កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោម​ការសម្របសម្រួលពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំដូងរាជធានីភ្នំពេញ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ​ចំនួន២នាក់បន្ថែមទៀត កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង២នាក់នោះមាន ទី១​ឈ្មោះ​ ឡុង សាវុធ ភេទប្រុស អាយុ​៣៤ឆ្នាំ ឃាត់នៅចំណុចលើផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ឈ្មោះ ឡុង សុខណា ភេទស្រី អាយុ​៣១ឆ្នាំ ឃាត់នៅចំណុចផ្លូវ១៦៦ ក្បែរផ្សារអូឬស្សី សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញចម្រុះបាននាំជនសង្ស័យទាំងពីរនាក់ទៅឆែកឆេរផ្ទះលេខ១៤៨ ផ្លូវ១២២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយ​បានដកហូតវត្ថុតាងដកហូតរួមមាន ថ្នាំគ្រាប់ពណ៌បៃតងខ្ចី​ សង្ស័យជាសារធាតុញៀនចំនួន១៥គ្រាប់ ក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ សង្ស័យជាគ្រឿងញៀន ម៉ូតូ២គ្រឿង​ រថយន្ត១គ្រឿងម៉ាកBMW ពណ៌ស ស្លាកលេខ ខ.ភ.ម ០២:៤៧៥០ ព្រមទាំង​ឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ​វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម