ព័ត៌មានជាតិ
ព្រះមហាក្សត្រកោតសរសើររដ្ឋសភាលើការបំពេញនយោបាយ«ការទូតសភា»
ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យព្រមទាំងបានកោតសរសើរដល់ការបំពេញការងារការទូតសភារបស់ថ្នាក់ដឹកនាំ និងសមាជិកសភាកម្ពុជា ដែលបានលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិកាន់តែសំខាន់ឡើង។

ក្នុងព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្ការថា រដ្ឋសភាកម្ពុជាបានបំពេញការងារទូតសភាយ៉ាងសកម្ម និងផុលផុសលើនយោបាយការទូតសភា ក្នុងនោះមានការជួបពិភាក្សា ការងារទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិបាលនៃប្រទេសជាមិត្ត ព្រមទាំងអង្គទូតប្រចាំកម្ពុជា អង្កការជាតិ និងអន្តរជាតិនានា និងបានចូលរួមកិច្ចប្រជុំអន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដែលទាំងអស់នាំបានលើកកម្ពសល់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពីតួនាទីដ៏សំខាន់របស់សភាកម្ពុជាក្នុងការរួមចំណែកដល់ការថែរក្សាសន្ដិភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់និងសកលលោក។
ក្រៅពីនេះព្រះមហាក្សត្រក៏បានកត់សម្គាល់ពីការបំពេញការងាររបស់សភាកម្ពុជាផងដែរដោយបានអនុវត្តន៍ការងារបានយ៉ាងល្អដើម្បីជាតិមាតុភូមិ។
ព្រះអង្គមានព្រះរាជអង្ការថា៖ «ខ្ញុំសូមកោតសរសើរចំពោះ សមាជិក សមាជិកា ទាំងអស់នៃរដ្ឋសភា ដែលដឹកនាំ និងបានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍គួរជាទីមោទនៈជូនជាតិ មាតុភូមិ និងប្រជាជន»។

ប្រធានរដ្ឋសភា សម្ដេចសភាធិតបី ឃួន សុដារី មានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី«លទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ»កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ថា ក្នុងនីតិកាលទី៧នេះ ការទូតសភាជាការងារអទិភាពមួយរបស់រដ្ឋសភាដើម្បីជំរុញតួនាទីរបស់កម្ពុជា ជាពិសេសសភាកម្ពុជាក្នុងទំនាក់ទំនងការទូតដែលកាន់តែសំខាន់ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់ទំនងរវាងប្រជាជាតិដោយយកប្រជាជនជាស្នូល។
សម្ដេចសភាធិបតីក៏ជំរុញឱ្យមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនៅក្នុងចំណោមសមាជិកសភាផងដែរដើម្បីទប់ទល់នឹងបរិបទស្ថានការណ៍អន្តរជាតិកាន់តែស្មុគស្មាញដូចបច្ចុប្បន្ននេះ។

គួរឱ្យដឹងផងដែរថាបន្ទាប់ពីចូលដឹកនាំសភាក្នុងអាណិត្តទី៧នេះ សម្ដេចសភាធិបតី ឃួន សុដារី បានបង្កើនទំនាក់ទំនងជាមួយមិត្តបរទេសជាបន្តបន្ទាប់ទាំងជួបនឹងឯកអគ្គរដ្ឋទូត រាជទូត និងការចេញទៅបំពេញទស្សនកិច្ចនៅបរទេស។ សម្ដេចទើបនឹងទៅចូលរួមចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េកាលពីខែមេសាកន្លងទៅ ដោយឡែកនៅខែមិថុនាក្រោយសម្ដេចនឹងទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសហុងគ្រី ខណៈស្ថាប័នរដ្ឋសភាកម្ពុជាក៏កាន់តែមានភាពសកម្មលើឆាកតំបន់នឹងអន្តរជាតិផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


