ក្រសួងមហាផ្ទៃ​បង្ហាញ​ពី​វិធីសាស្ត្រ​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​តាម​បណ្តាញ​សង្គម​ហ្វេប៊ុក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​បង្ហាញ​ពី​វិធីសាស្ត្រ​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​តាម​បណ្តាញ​សង្គម​ហ្វេប៊ុក​

បានផុស

នៅ

នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងមហាផ្ទៃបានបង្ហាញ​ពី​វិធីសាស្ត្រ​ទប់ស្កាត់​ការផ្សព្វផ្សាយព័ត៌មាន​ប្រ​ឌិត​ញុះញង់ បំពុល​សង្គមនៅក្នុង​បណ្តាញទំនាក់ទំនង​សង្គម​ហ្វេ​ប៊ុ​ក​បន្ទាប់ពី​មាន​ជនខិលខូច​មួយ​ចំនួន​កំពុង​ប្រើប្រាស់​បណ្តាញហ្វេ​ប៊ុ​ក​នេះ​ ជា​មធ្យោបាយ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ បង្ក​ផលប៉ះពាល់​ដល់​បុគ្គល និង​សង្គមជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ វិធីសាស្ត្រ​ទាំងនោះ​រួមមាន ​កុំ​ចុច​ទ​ទួលយ​ក ​ឬ​ស្នើសុំ​ជា​មិត្តភ័ក្តិ (Accept Friend) ក្នុង​បណ្តាញ​សង្គម Facebookចំពោះ​រាល់​គណនី ដែល​លោកអ្នក​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ឬ​មានការ​សង្ស័យថា​ ជា​គណនី​ក្លែងក្លាយ​។​

ប្រសិនបើ​មានការ​សង្ស័យថា ​មាន​គណនី​ក្លែងបន្លំ ឬ​គណនី​ណាមួយកំពុង​រំខាន​លោកអ្នក សូម​ចូល​ទៅ​កាន់​បញ្ជី Friends របស់លោក​អ្នក ដើម្បី​ធ្វើការUnfriend ឬ Block គណនី​នោះ​។​

ជាមួយគ្នានេះ ​នាយកដ្ឋាន​ព័ត៌មាន ក៏បាន​ស្នើ​ដល់​សាធារណជន កុំ​ចែករំលែក​(Share) នូវ​ព័ត៌មាន​ណាមួយ​ដែល​លោកអ្នក​មិនបាន​អាននិង​/​ឬ​ពិនិត្យ​ឲ្យ​ច្បាស់លាស់ ឬ​ចំពោះ​ព័ត៌មាន​ណាមួយ​ដែល​លោកអ្នក​យល់ថា​មាន​ភាពមិន​សមរម្យ ឬ​មាន​លក្ខណៈ​បំពុលសង្គម​។ ហើយ​ត្រូវ​ចូលរួម​ធ្វើ​សេចក្តី​រាយការណ៍ (Report) គណនី​ក្លែងក្លាយ (Account) ព័ត៌មាន​ក្លែងក្លាយ (Post) ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​(Page) ផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​សង្គម ទៅកាន់​ក្រុមហ៊ុន Facebook​។ ម្យ៉ាងវិញទៀត​សាធារណជន កុំ​ចុច Like, Follow ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក(Page) ដែល​ពុំមាន​ប្រភព​ច្បាស់លាស់ ឬ​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយឬ​បំពុលសង្គម​។ ប្រសិន​លោកអ្នក​បាន Like ឬ Follow សូម​ធ្វើការ​ចូលរួម Unlikeនិង Unfollow​។​

នាយកដ្ឋា​ន​ព័ត៌មាន បានលើកឡើង​ទៀតថា«​មានតែ​ការចូលរួម​ពី​សំណាក់​បងប្អូន ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ប៉ុណ្ណោះទើប​អាច​ធានាបាន​នូវ​ការទប់ស្កាត់​សកម្មភាព​បំពុល​សង្គម និង​បទល្មើស​ទាំងឡាយ​ក្នុង​បណ្តាញ​សង្គម Facebookប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​ដើម្បី​ទទួលបាន​នូវ​គុណប្រយោជន៍​ពិតប្រាកដ​ពី​បច្ចេកវិទ្យា​»៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

កីឡា៧ ម៉ោង មុន

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ភាព​ល្បី​រន្ទឺ​របស់​លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេច ធ្លោ​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រថយន្ត ​ម៉ូតូ​ និង​កង់​បី​សរុប​៧​គ្រឿង បុក​រុញ​បន្ត​គ្នា​របួស​ធ្ងន់ធ្ងរ​២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services