Connect with us

ព័ត៌មានជាតិ

ក្មេងស្រីរងគ្រោះដោយការជួញដូរនៅចិន បានមកដល់កម្ពុជាវិញហើយ

បានផុស

នៅ

ក្មេងស្រី ជាជនរងគ្រោះដែលចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិន បានធ្វើដំណើរមកដល់កម្ពុជាហើយ កាលពី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការជួយសង្គ្រោះពីសំណាក់អាជ្ញាធរកម្ពុជា។ នេះបើតាមអ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះ យ៉ាងដូច្នេះថា៖ «ក្មេងស្រីដែលរងគ្រោះ នៅឯប្រទេសចិន ហើយត្រូវបានកម្ពុជាយើងជួយសង្គ្រោះ ដោយមានកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ជាពិសេសក្រោមឆត្រនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺបានមកដល់កម្ពុជាដោយសុវត្ថិភាព កាលពីយប់មិញនេះហើយ​»

កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញនេះ បានធ្វើឡើងក្រោយពីក្មេងស្រីកម្ពុជារូបនេះ បានអះអាងថា រូបនាងបានចាញ់បោកមេខ្យល់នាំយកទៅលក់នៅឯប្រទេសចិន ដោយមេខ្យល់សន្យារកការងារឱ្យធ្វើ ប៉ុន្តែបែរជាយកនាងទៅចាក់សោបង្ខាំងទុកក្នុងអគារមួយ នៅប្រទេសចិន។ តាមរយៈវីដេអូឃ្លីបចែកចាយនៅលើបណ្តាញសង្គម ក្មេងស្រីរងគ្រោះរូបនេះ បានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីរាជរដ្ឋាភិបាលកម្ពុជា។

នៅពេលទទួលបានដំណឹងនេះ អាជ្ញាធរកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងក្រសួងការបរទេស បានទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ជាពិសេសស្ថាន​អគ្គកុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​សៀងហៃ សហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ដើម្បីជួយសង្គ្រោះ និងសម្របសម្រួលបញ្ជូនក្មេងស្រីរងគ្រោះមកកម្ពុជាវិញ។

ភ្លាមៗក្រោយមកដល់ប្រទេសកំណើត ក្មេងស្រីរងគ្រោះ បានសម្ដែងអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានជួយសង្គ្រោះ ហើយបានបញ្ជូននាងមកប្រទេសកម្ពុជាដោយសុវត្ថិភាពពេលនេះ។ គួរជម្រាបថា ក្មេងស្រីរងគ្រោះ ឈ្មោះ រុំ ភិផា ​អាយុ១៦ឆ្នាំ រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ៤៤ នាទី មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៤៦ នាទី មុន

ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់ទឹកស្ទឹង ដែលរីងហួតហែងនៅប៉ែកខាងក្រោម ចាប់ផ្ដើមមានទឹកហូរកាត់រឹមៗហើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២២ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម