ព័ត៌មានជាតិ
សមាជិកប.ស.ស និងមូលនិធិសមធម៌សង្គមកើនដល់ជាង៨លាន
គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ សមាជិកប.ស.ស ផ្នែកថែទាំសុខភាព និងកម្មវិធីថែទាំសុខភាពតាមមូលនិធិសមធម៌ជូនគ្រួសារក្រីក្រងាយរងគ្រោះ និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកើនឡើងដល់ជាង៨លាននាក់។

ថ្លែងក្នុងវេទិការផ្សព្វផ្សាយស្ដីពី វឌ្ឍនៈភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គមតាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅអាគារដ្ឋបាលរដ្ឋសភាថ្មី រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ បានចាត់ទុកថាការគ្រប់ដណ្ដប់សេវាថែទាំងសុខភាពដល់ពលរដ្ឋជាង៨លាននាក់នេះគឺជាសមិទ្ធផលដ៏ធំមួយដើម្បីឈានដល់ការគ្រប់ដណ្ដប់សុខភាពជាសកលនៅកម្ពុជា។
លោកថា៖ «សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជាចម្បងបំផុតទៅដល់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ចោលឡើយនៅពេលដែលមានជំងឺ ដើម្បីសំដៅឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា»។

តាមរបាយការណ៍គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្ពុជាមានសមាជិក ប.ស.ស. កើនឡើងដល់ប្រមាណ ៣,១លាននាក់ (ស្រី ១,៧លាននាក់) ក្នុងនោះកម្មករនិយោជិតមានប្រមាណ ១,៩លាននាក់។ ដោយឡែកសមាជិកនៃមូលនិធិសមធម៌ជូនគ្រូសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធមានប្រមាណ៥លាននាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


