ព័ត៌មានជាតិ
ថ្ងៃបញ្ចប់ ពលរដ្ឋជាច្រើននាំគ្នាទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត
នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតទាំងអស់នៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងដំណើរការយ៉ាងសកម្ម ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ខណៈថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាថ្ងៃបញ្ចប់នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ដែលមានពលរដ្ឋជាច្រើនបានបន្តនាំគ្នាទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្រឡើងវិញនៅតាមថ្នាក់មូលដ្ឋាន។

លោក អូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានលើកឡើងឱ្យដឹងថា ស្របពេលថ្ងៃនេះជាថ្ងៃបិទបញ្ចប់ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ហើយបើទោះបីជាចំថ្ងៃដែលប្រជាពលរដ្ឋជាប់កាតព្វកិច្ចការងារក៏ដោយ ក៏ពួកគាត់ជាច្រើន បានឆ្លៀតពេលនាំគ្នាអញ្ជើញមកធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នោតនេះដែរ។

ប្រជាពលរដ្ឋយល់ឃើញថា ការមកធ្វើបច្ចុប្បន្នភាពនេះ គឺជាកាតព្វកិច្ចក្នុងនាមពលរដ្ឋល្អក្នុងសង្គមជាតិ ដែលចាំបាច់មកបំពេញ ជៀសវៀងការខុសទន្និន័យណាមួយ ដើម្បីធ្វើការកែសម្រួល ឬផ្លាស់ប្តូរទន្និន័យថ្មីឱ្យហើយរួចរាល់ផងដែរ។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទន្និន័យជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ គឺបានធ្វើឡើងរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕
អត្ថបទ៖ សុភា




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


