ព័ត៌មានជាតិ
អាជ្ញាធរអំពាវនាវពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ខណៈនៅតែ ០៧ ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់
អាជ្ញាធរនៅថ្នាក់មូលដ្ឋាន សង្កាត់ បន្តអំពាវនាវប្រជាពលរដ្ឋនាំគ្នាទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗ គ្នា ខណៈថ្ងៃបញ្ចប់កាន់តែកៀកចូលមកដល់។

លោក ហេង ចាន់ណារិន ចៅសង្កាត់មិត្តភាព ជាសង្កាត់មួយ នៃរដ្ឋបាលខណ្ឌ ៧ មករា បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០២៥ នេះ គឺធ្វើឡើងពេញ ២៦ ថ្ងៃ តែម្ដង មិនគិតពីថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យឈប់សម្រាកនោះឡើយ ដោយមានក្រុមការងារសង្កាត់ប្រចាំការពេញ ២៦ ថ្ងៃ។

លោកចៅសង្កាត់ បានអំពាវនាវប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលមានកូនគ្រប់អាយុ សូមអញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានត្រឹមត្រូវ ត្រៀមខ្លួនសម្រាប់ការចូលរួមបោះឆ្នោតនៅពេលខាងមុខទាំងអស់គ្នា។

លោក រឿន រ៉ាវី ប្រជាពលរដ្ឋ យល់ឃើញថា ការមកធ្វើបច្ចុប្បន្នភាពនេះ គឺជាកាតព្វកិច្ចក្នុងនាមពលរដ្ឋល្អក្នុងសង្គមជាតិ ដែលចាំបាច់មកបំពេញ ជៀសវាងការខុសទិន្នន័យណាមួយ ដើម្បីធ្វើការកែសម្រួល ឬផ្លាស់ប្ដូរទិន្នន័យថ្មីឱ្យហើយរួចរាល់ផងដែរ ដើម្បីភាពងាយស្រួលពេលបោះឆ្នោត ទិន្នន័យត្រឹមត្រូវ។

លោកបន្តទៀតថា ពេលមកត្រួតពិនិត្យចុះឈ្មោះបោះឆ្នោត មន្ត្រីមានការរាក់ទាក់ ទទួល និងផ្ដល់ជូននូវព័ត៌មាន បង្កភាពងាយស្រួល លឿនរហ័ស ជូនដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០២៥ នេះ នឹងធ្វើឡើងរយៈពេល ២៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខ។ គិតត្រឹមថ្ងៃទី ១៩ ឧសភានេះ គឺនៅសល់តែរយៈពេល ០៧ ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ថ្ងៃបញ្ចប់៕
អត្ថបទ ៖ សុភា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


