Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្ត បើកបំបុកក្រុមអ្នកគាំទ្រ Liverpool អំឡុងពិធីដង្ហែពាន Premier League របួសមនុស្ស ៤៧នាក់

បានផុស

នៅ

រថយន្តមួយគ្រឿង បានបើកបំបុកក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ហង្សក្រហម Liverpool ពេលពួកគេចូលរួមអបអរ កម្មវិធីដង្ហែពានរង្វាន់ក្របខណ្ឌ Premier League បណ្តាលឲ្យមនុស្ស៤៧នាក់រងរបួស។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅលើផ្លូវ Water ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេស នាវេលាម៉ោង៦ល្ងាច ថ្ងៃចន្ទទី២៦ខែឧសភាឆ្នាំ២០២៥ ខណៈមនុស្សរាប់ម៉ឺននាក់កំពុងចូលរួមកម្មវិធីយ៉ាងសប្បាយរីករាយ។

តាមការបញ្ជាក់ពីសេវាសុខាភិបាល North West, ក្នុងចំណោមអ្នករបួសទាំង៤៧នាក់ មាន២០នាក់ព្យាបាលរបួសនៅនឹងកន្លែងកើតហេតុ ចំណែក២៧នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈ២នាក់ត្រូវរបួសធ្ងន់ ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ។

(រូបថត៖ Reuters)

ភ្លាមៗក្រោយកើតហេតុ ប៉ូលិសបានចាប់ខ្លួនអ្នកបើករថយន្ត គឺបុរសអង់គ្លេសវ័យ៥៣ឆ្នាំ ដែលជាអ្នករស់នៅក្នុងទីក្រុង Liverpool ផ្ទាល់តែម្តង។ 

(រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនៅមិនទាន់រកឃើញមូលហេតុដែលបុរសរូបនេះ បើករថយន្តបំបុកហ្វូងមនុស្សឡើយ ប៉ុន្តែអាជ្ញាធរបានច្រានចោលថា ហេតុការណ៍នេះមិនមែនជាអំពើភេរវកម្មនោះទេ ហើយគាត់ធ្វើសកម្មតែម្នាក់ឯងគត់។

សូមជម្រាបថា តាមពិតទៅ Liverpool ឈ្នះពានលីគកំពូលអង់គ្លេសរដូវកាល ២០២៤/២០២៥ តាំងតែពីថ្ងៃទី២៧ខែមេសាមកម្ល៉េះ បន្ទាប់ពីឈ្នះមាន់ខ្នាយមាស Tottenham Hotspur ដោយលទ្ធផល ៥-១ នៅកីឡដ្ឋាន Anfield។

Liverpool បានបញ្ចប់រដូវកាលជាមួយ៨៤ពិន្ទុ ដាច់ក្រុមលេខ២ កាំភ្លើងធំ Arsenal ១០ពិន្ទុ ហើយជើងឯកលីគឆ្នាំនេះ គឺជាពានលីគទី២០របស់ Liverpool តាមស្មើកំណត់ត្រារបស់បិសាចក្រហម Manchester United៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រថយន្តបុករះមនុស្សតាមផ្លូវនៅកាណាដា ស្លាប់ច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៩ឧសភា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

រថយន្ត បើកបំបុកក្រុមអ្នកគាំទ្រ Liverpool អំឡុងពិធីដង្ហែពាន Premier League របួសមនុស្ស ៤៧នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹង និង​ពង្រីកកិច្ច​សហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និង ហាឡាល់​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ចុះអនុស្សរណៈ​ជា​មួយ​មូលនិធិ​ការងារអន្ដរជាតិជប៉ុន (JILAF) ដើម្បីពង្រឹង​ការ​គាំទ្រ​អ្នក​ធ្វើការ​នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានជាតិ៩ ម៉ោង មុន

សំណើកម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយចប់ស្ទើរ១00%ប្រកបដោយការយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម