ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីជំរុញឲ្យមីយ៉ាន់ម៉ាពន្យារពេលបទឈប់បាញ់ ចំពេលមានជម្លោះកើនឡើងខ្លាំង
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន បានអំពាវនាវឱ្យមានការពន្យារពេលជាបន្ទាន់ និងការពង្រីកបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានប្រកាស បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងខែមីនា ប៉ុន្តែត្រូវបានកំណត់ថា នឹងផុតកំណត់នៅចុងខែឧសភា ស្របពេលមានភាពតានតឹងក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៥ខែឧសភា។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់អំពើហិង្សាដែលកំពុងកើតមាន និងផ្តល់លទ្ធភាពទទួលបានជំនួយមនុស្សធម៌កាន់តែច្រើន។
ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏ការប្រយុទ្ធគ្នាបានបន្ត ដោយរដ្ឋាភិបាលយោធាបានធ្វើការវាយប្រហារតាមអាកាស រួមទាំងការវាយប្រហារដ៏សាហាវមួយនៅពាក់កណ្តាលខែឧសភា ដែលបានសម្លាប់មនុស្ស ២២ នាក់ ក្នុងចំណោមពួកគេ ២០ នាក់ជាកុមារនៅសាលារៀនមួយក្នុងតំបន់ Sagaing ។ ម៉ាឡេស៊ី ដែលបច្ចុប្បន្នជាប្រធានអាស៊ាន បានព្រមានថា វិបត្តិរបស់មីយ៉ាន់ម៉ា កំពុងហៀរចូលទៅក្នុងប្រទេសជិតខាង តាមរយៈការកើនឡើងលំហូរជនភៀសខ្លួន និងឧក្រិដ្ឋកម្មឆ្លងដែន។
ចាប់តាំងពីរដ្ឋប្រហារយោធានៅខែកុម្ភៈ ឆ្នាំ ២០២១ កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្វែងរកសន្តិភាពបានបរាជ័យ។ យោធាមីយ៉ាន់ម៉ាបានព្រងើយកន្តើយចំពោះផែនការសន្តិភាព៥ចំណុច ដែលនាំឱ្យមានការដកចេញពីកិច្ចប្រជុំកំពូលអាស៊ាន។ ម៉ាឡេស៊ីបានប្រកាន់ជំហររឹងមាំជាងមុន ដោយជំរុញឱ្យមានការបន្ធូរបន្ថយ និងជំនួយ ទោះបីជាការសន្ទនានយោបាយនៅតែលំបាក ដោយសារការមិនទុកចិត្តគ្នាក្នុងចំណោមភាគីនានាក៏ដោយ។

កាលពីដើមឆ្នាំនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានជួបមេដឹកនាំរដ្ឋប្រហារលោក មីន អ៊ុងឡាំង (Min Aung Hlaing) ដោយជំរុញឱ្យមានការគោរពចំពោះបទឈប់បាញ់ និងការឆ្ពោះទៅរកការបោះឆ្នោតដោយយុត្តិធម៌។ ទោះយ៉ាងណាក៏ដោយ កងកម្លាំងប្រឆាំង រួមទាំងរដ្ឋាភិបាលរួបរួមជាតិ បានច្រានចោលការបោះឆ្នោតណាមួយដែលរៀបចំដោយរបបយោធា ដោយអំពាវនាវឱ្យធ្វើពហិការ។
លើសពីនេះទោះបីជាក្រុមប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនបានប្រកាសបទឈប់បាញ់បណ្ដោះអាសន្នក៏ដោយ ការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន។ នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា អ្នកស្រុករាយការណ៍ថាត្រូវបានផ្លាស់ទីលំនៅតាមបណ្តោយផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសថៃនៅពេលដែលកងកម្លាំងប្រឆាំងបានឡោមព័ទ្ធទីក្រុងដែលកាន់កាប់ដោយយោធា។
ខណៈពេលដែលវិបត្តិកាន់តែធ្ងន់ធ្ងរ ម៉ាឡេស៊ីនៅតែបន្តជំរុញឱ្យមានសកម្មភាពអាស៊ានកាន់តែខ្លាំង ដោយសង្កត់ធ្ងន់លើតម្រូវការមនុស្សធម៌ និងស្ថិរភាពក្នុងតំបន់ ទោះបីជាដំណោះស្រាយនយោបាយនៅតែមានការលំបាកក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


