ព័ត៌មានអន្ដរជាតិ
មេទ័ពរុស្ស៊ីព្រមានចំៗថា បើផ្ទុះសង្គ្រាមលោកលើកទី៣ គោលដៅមុនគេគឺ អង់គ្លេស
ជាការព្រមានដោយចំហទៅទីក្រុងឡុងដ៍, មេទ័ពកងរថក្រោះរុស្ស៊ីប្រកាសថា ក្នុងករណីសង្គ្រាមលោកលើកទី៣ផ្ទុះឡើងមែននោះ ចក្រភពអង់គ្លេស នឹងក្លាយជាគោលដៅដែលទីក្រុងមូស្គូ នឹងវាយប្រហារមុនគេ។

ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ី ឧត្តមសេនីយ៍ទោ Nikolay Plotnikov បានចង្អុលចំៗទៅការគាំទ្ររបស់ទីក្រុងឡុងដ៍ចំពោះអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយទីក្រុងមូស្គូ ជាពិសេសតាមរយៈការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ យកទៅបាញ់ចូលដីរុស្ស៊ីតែម្តង។
លោកនិយាយថា ក្នុងសេណារីយ៉ូនៃសង្គ្រាមលោកលើកទី៣ នាយករដ្ឋមន្ត្រីអង់គ្លេសទាំងបច្ចុប្បន្ននិងកាលពីអតីត គឺសុទ្ធតែត្រូវស្តីបន្ទោសចំពោះការដែលរករឿងរុស្ស៊ីមិនឈប់មិនឈរ និងរារាំងភាពជោគជ័យរបស់លោក ពូទីន ដែលត្រូវតែមានការឆ្លើយតបទៅវិញហើយ។

មិនមែនតែអង់គ្លេសទេ សូម្បីតែប្រទេសបារាំង ក៏ផ្កាយ២រូបនេះ ចោទប្រកាន់ថា ផ្តល់ការសម្ងាត់ឲ្យអ៊ុយក្រែន ឈានដល់ការបញ្ជូនដ្រូនវាយប្រហារទីក្រុងមូស្គូ និងបាញ់មីស៊ីលវាយប្រហារខ្លួនថែមទៀតផង។
នេះមិនមែនរឿងថ្មីឡើយដែលរុស្ស៊ី បង្ហាញកំហឹងដាក់ចក្រភពអង់គ្លេស ពោលគឺកាលពីខែមីនា ភ្នាក់ងារចារកម្មរុស្ស៊ី ហៅកាត់ SVR បានចង្អុលចំមុខអង់គ្លេសតែម្តង ថាជាមេនាំសង្គ្រាមធំជាងគេបំផុត ជាក់ស្តែងសង្គ្រាមលោកលើកទី២ក៏ជាប្រទេសនេះដែរ ដែលជាអ្នកបញ្ឆេះ។
SVR បានចេញសេចក្តីថ្លែងការណ៍ថា «ដល់ពេលហើយដែលត្រូវបកស្បែកមុខអង់គ្លេស ថាជាអ្នកដើរបង្កសង្គ្រាមធំជាងគេបង្អស់»។ មិនត្រឹមប៉ុណ្ណឹង SVR ថែមទាំងចោទប្រកាន់ចំៗដែរថា គឺអង់គ្លេសនេះឯង ដែលស្វះស្វែងខ្លាំងជាងគេ ដើម្បីបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការនាំយកសន្តិភាពឲ្យអ៊ុយក្រែន និងព្យាយាមបង្អាក់ដល់ការស្តារទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយមូស្គូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


