ជីវិតកម្សាន្ដ
រាជិនីកំពូលសម្រស់វៀតណាម៣រូប សុទ្ធតែជាប់ក្នុងបទឧក្រិដ្ឋ ប្រឈមនឹងទោសធ្ងន់
មុនពេលដែលបវរកញ្ញា Nguyen Thuc Thuy Tien មានបញ្ហាប្រឈមនឹងផ្លូវច្បាប់ ដោយត្រូវតុលាការកាត់ទោសធ្ងន់ធ្ងរ ក្នុងនោះផងដែរ មានតារាស្រីវៀតណាមជាច្រើនរូបមកពីកម្មវិធីប្រកួតសម្រស់ផ្សេងៗគ្នា ដែលមានបញ្ហាចំពោះមុខច្បាប់ ចាប់តាំងពីការក្លែងបន្លំ ការកេងយកទ្រព្យសម្បត្តិ ព្រមទាំងជាឈ្មួញរកស៊ីពេស្យាចារ។
បវរកញ្ញា Nguyen Thuc Thuy Tien៖ ពីរាជិនីសម្រស់អន្តរជាតិ ក្លាយជាជនបោកប្រាស់អតិថិជន

កាលពីពេលថ្មីៗនេះ ភ្នាក់ងារប៉ូលិសស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈបានកាត់ទោស និងឃុំខ្លួនជាបណ្ដោះអាសន្នលើម្ចាស់ជ័យលាភីឯក Miss Grand International 2021 (MGI) នាង Nguyen Thuc Thuy Tien កើតក្នុងឆ្នាំ១៩៩៨ ពីបទបោកប្រាស់អតិថិជនដែលមានចែងក្នុងប្រការ ២ មាត្រា ១៩៨ នៃក្រមព្រហ្មទណ្ឌថា ជាអ្នកសមគំនិតជាមួយចុងចោទនៃក្រុមហ៊ុន Chi Em Rot Group ក្នុងសំណុំរឿងបន្លំគុណភាពនៃស្ករគ្រាប់ Kera។
ស្ករគ្រាប់បន្លែ Kera គឺជាផលិតផលអាហារបំប៉នរបស់ Thuy Tien ហើយម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននេះសហការក្នុងអាជីវកម្មយ៉ាងពេញទំហឹង។ ក្នុងនោះបវរកញ្ញាវ័យ២៦ឆ្នាំ ទទួលបានប្រាក់ចំណេញតាមកិច្ចព្រមព្រៀងរួមចំណែកដើមទុនស្មើនឹង ៣០%នៃភាគទុនិកដែលនៅសល់រួមចំណែក ៧០%ជាភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុន។
ភ្នាក់ងារប៉ូលិសបានកំណត់ថា ក្រុមហ៊ុន Chi Em Rot លក់ស្ករគ្រាប់ Kera បានជាង ១៣៥ ពាន់ប្រអប់ ដោយទទួលបានចំណូលសរុបជិត ១៨ពាន់លានដុង ដែលក្នុងនោះម្ចាស់មកុដ MGI ឆ្នាំ២០២១ ទទួលបានកម្រៃជើងសារជិត ៧ ពាន់លានដុងឯណោះ។
បវរកញ្ញា Vo Thi My Xuan មេធំក្នុងអំពើរពេស្យាចារលំដាប់ខ្ពស់

ក្នុងឆ្នាំ ២០១២សាធារណជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបវរកញ្ញាទន្លេមេគង្គ ឆ្នាំ ២០០៩ នាង Vo Thi My Xuan កើតឆ្នាំ ១៩៨៣ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតលើបទចោទប្រកាន់ ក្នុងនាមជាឈ្មួញកណ្តាលនៃអំពើពេស្យាចារ។ នាងត្រូវបានគេកំណត់អត្តសញ្ញាណថា ជាមេក្លោងម្នាក់នៃសង្វៀនពេស្យាចារនៃតារាបង្ហាញម៉ូដ និងសម្រស់រាប់ពាន់ដុល្លារ។
នៅក្នុងតុលាការកាលពីឆ្នាំ ២០១៣ នាង My Xuan បាននិយាយថា ស្ថានភាពលំបាក និងខ្វះខាតរបស់គ្រួសារ គឺជាហេតុផលដែលធ្វើឲ្យនាងប្រព្រិត្តអំពើបែបនេះ ហើយបន្តណែនាំមិត្តភ័ក្តិ និងសហការីទៅកាន់ផ្លូវមួយនោះផងដែរ។ ក្រោយមក គណៈវិនិច្ឆ័យបានកាត់ទោស បវរកញ្ញាឲ្យជាប់គុក ២ ឆ្នាំ ៦ខែ។
បវរកញ្ញា Truong Thi Tuyet Nga និងការបោកប្រាស់រាប់លានដុល្លារក្នុងអចលនទ្រព្យ

នាង Truong Thi Tuyet Nga កើតឆ្នាំ ១៩៦១ ជាបវរកញ្ញាតំណាងវៀតណាម និងជាគំរូនៃស្ត្រីជំនួញដ៏ល្អម្នាក់នៅក្នុងសង្គម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០១៣ នាង Tuyet Nga ត្រូវបានកាត់ទោស និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេតលើទង្វើក្លែងបន្លំទ្រព្យសម្បត្តិ។
ក្នុងឆ្នាំ ២០១៦ នៅក្នុងការកាត់ក្តីលើកដំបូង តុលាការប្រជាជនទីក្រុងហូជីមិញ បានកំណត់ថា បវរកញ្ញារូបនេះបានប្រព្រឹត្តក្លែងបន្លំ និងសមគំនិតយកប្រាក់ពីជនរងគ្រោះឈ្មោះ L. សរុបចំនួន ៣.១ លានដុល្លារ។ តុលាការបានកាត់ទោស Nga ឲ្យជាប់គុក១៥ឆ្នាំពីបទក្លែងបន្លំទ្រព្យសម្បត្តិ ហើយចុងចោទត្រូវផ្តល់សំណងដល់ជនរងគ្រោះនូវចំនួនប្រាក់ដែលសមស្រប បន្ទាប់ពីកាត់ចំនួនទឹកប្រាក់ដែលគាត់បានបង់ ដើម្បីដោះស្រាយមួយផ្នែកនៃផលវិបាកក្នុងអំឡុងពេលស៊ើបអង្កេត។
ក្នុងឆ្នាំ ២០១៧ តុលាការប្រជាជនជាន់ខ្ពស់នៅទីក្រុងហូជីមិញក្នុងសវនាការឧទ្ធរណ៍ បានច្រានចោលបណ្តឹងសាទុក្ខរបស់ចុងចោទដែលជារាជិនីសម្រស់វៀតណាម ដោយតម្កល់សាលក្រមដំបូង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការលើកឡើងរបស់បវរកញ្ញា Thuy Tien ៣ឆ្នាំមុន ដូចទស្សន៍ទាយអនាគតខ្លួនឯងយ៉ាងច្បាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


