សន្តិសុខសង្គម
ព្រះសង្ឃជាង១០អង្គពុលផ្សិតឬស្សី បញ្ជូនទៅសង្គ្រោះបន្ទាន់
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ មានករណីព្រះសង្ឃគង់នៅវត្តចន្ទគីរី ស្ថិតនៅឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ជាង១០អង្គ និងយាយជី២នាក់ បានពុលផ្សិតក្រោយពីដកផ្សិតឬស្សីមកធ្វើចង្ហាន់ថ្ងៃត្រង់។

សមត្ថកិច្ចមូលដ្ឋានបន្តថា ករណីពលផ្សិតនេះ ដោយសារប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា ហើយព្រះសង្ឃគង់នៅវត្តខាងលើបានឃើញផ្សិតឬស្សីដុះល្អ ក៏ដកយកទៅអោយយាយៗធ្វើចង្ហាន់ថ្ងៃត្រង់។ បន្ទាប់ពីឆាន់រួចព្រះសង្ឃជាង១០អង្គចាប់ផ្តើមមានអាការៈក្អួតចង្អោ បន្ទាប់មកក៏ដឹកទៅព្យាបាលនៅមណ្ឌលសុខភាព។

គ្រូពេទ្យនៃមណ្ឌលសុខភាពបានជួយសង្គ្រោះ រហូលមកដល់ល្ងាចថ្ងៃដ៏ដែលព្រះសង្ឃទាំងនេះបានធូរស្រាល និងវិលទៅវត្តវិញជិតអស់ហើយ។ តាមការសន្និដ្ឋារបស់អាជ្ញាធរ និងគ្រូពេទ្យ គឺបណ្តាលមកពីពុលផ្សិតឬស្សី៕
អត្ថបទ៖ ជុន កុសល




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


