ព័ត៌មានអន្ដរជាតិ
អាស៊ានផ្តើមកិច្ចប្រជុំកំពូលនៅម៉ាឡេស៊ី ដោយយកបញ្ហាពន្ធគយអាមេរិកស្ថិតនៅរបៀបវារៈកំពូល
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមនៅថ្ងៃចន្ទនេះរហូតដល់ថ្ងៃពុធ ដោយមានបញ្ហាប្រឈមសំខាន់ៗ ដូចជាការដាក់ពន្ធបដិការរបស់សហរដ្ឋអាមេរិក បញ្ហាជម្លោះរ៉ាំរ៉ៃនៅប្រទេសមីយ៉ាន់ម៉ា ជាដើម ត្រូវដោះស្រាយ និងការសម្រេចចិត្តពីមេដឹកនាំកំពូលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

សារព័ត៌មាន Malaymail មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានផ្សាយនៅមុននេះថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ រៀបចំឡើងនៅក្នុងរដ្ឋធានីកូឡាឡាំពូ ចាប់ពីថ្ងៃនេះដល់ថ្ងៃពុធ ដែលឥស្សរជនកំពូលរាប់រយនាក់មកពីប្រទេសសមាជិកអាស៊ីអាគ្នេយ៍ចំនួនប្រាំបួន ប្រទេសឈូងសមុទ្រ (តំបន់មជ្ឈិមបូព៌ា) និងប្រទេសចិនត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងអ្វីដែលអាចជាកិច្ចប្រជុំដ៏សំខាន់បំផុតរបស់តំបន់អាស៊ានរហូតមកដល់បច្ចុប្បន្ន។
សារព័ត៌មាន Associated Press (AP) បានចុះផ្សាយថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្តូរវេនក្នុងកិច្ចប្រជុំកំពូលអាស៊ានត បាននិយាយនៅថ្ងៃចន្ទថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងមើលឃើញនូវប្រឈមដូចគ្នា ដើម្បីប្រឈមនឹងបញ្ហានានា រួមទាំងបញ្ហាសេដ្ឋកិច្ចពីពន្ធគយរបស់សហរដ្ឋអាមេរិក និងសង្រ្គាមស៊ីវិលរយៈពេលបួនឆ្នាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងនាមជាប្រធានអាស៊ាន ក្នុងពេលបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បាននិយាយថា លោកបានស្វែងរកកិច្ចប្រជុំប្លុករួមមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីពន្ធគយ។ ក្រុមមន្ត្រីសង្ឃឹមថា វាអាចកើតឡើងនៅចុងឆ្នាំនេះ។
AP បានស្រង់សម្តី លោក អាន់វ៉ា ដូចបាននិយាយថា៖«សម្រាប់អាស៊ាន សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់យើង តែងតែពឹងផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិដែលបើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់…មូលដ្ឋានគ្រឹះទាំងនេះពេលនេះត្រូវបានរំលាយចោលក្រោមឥទ្ធិពលនៃសកម្មភាពតាមទំនើងចិត្ត»។
ប្រធានប្តូរវេនអាស៊ាន បាននិយាយថា អាស៊ានដែលបានយល់ព្រមដើម្បីជៀសវាងវិធានការសងសឹកនោះ បានបង្កើតក្រុមការងារមួយដើម្បីសម្របសម្រួលការឆ្លើយតបចំពោះពន្ធគយរបស់សហរដ្ឋអាមេរិក ស្របជាមួយនឹងការចរចាទ្វេភាគីដោយប្រទេសសមាជិកមួយចំនួន។ សមាជិកអាស៊ានរួមមានប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងហ្វីលីពីន ព្រមទាំងវៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា៕
ដោយ រ៉ាន់់ រើយ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


