Connect with us

ព័ត៌មានជាតិ

លម្អិតបន្ថែមបុរសស្លាប់ដោយសារជំងឺកូវីដ១៩ ជាអ្នកបើកឡានឲ្យជនជាតិចិន

បានផុស

នៅ

លោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩នេះថាបុរសម្នាក់អាយុ៣៩ឆ្នាំនៅរាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

បុរសរូបនោះ មានឈ្មោះ នាក់ គឹមសេង មានអាយុ៣៩ឆ្នាំ ជាអ្នកបើកឡានឲ្យជនជាតិចិនមាន អាស័យដ្ឋាននៅ ឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថាបុរសនោះបានចូលសម្រាកនៅមណ្ឌលសុខភាពនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ហើយបានរកឃើញមានវិជ្ជមានកូវីដ១៩នៅថ្ងៃទី២១ ខែមីនាហើយមុនពេលគាត់ស្លាប់អ្នកជំងឺមានអាការៈចុកទ្រូងនិងក្អួតដែលចាសញ្ញាគាំងបេះដូង។

លោកបានបន្តទៀតថាបើទោះបីជាគ្រូពេទ្យបានខិតខំព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយក៏មិនអាចសង្គ្រោះបានដែរ ហើយអ្នកជំងឺបានស្លាប់បាត់បងជីវិតនៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម