Connect with us

ព័ត៌មានជាតិ

ទឹកទន្លេមេគង្គ​កំពង់ចាម បានហក់ឡើងជន់លិចស្ពានឬស្សីកោះប៉ែន

បានផុស

នៅ

ដោយមានបម្រែបម្រួលអាកាសធាតុ​ បានធ្វេីឲ្យស្ពានឬស្សីកោះប៉ែន​ ខេត្តកំពង់ចាម​​ កំពុងត្រូវទឹកទន្លេមេគង្គជន់លិច​ ខណៈ​ផ្នែកខាងលេីទន្លេមេគង្គបានហក់ឡេីង​ បច្ចុប្បន្ននេះ​ស្ពានឬស្សីកោះប៉ែន​បានផ្អាក់មិនឲ្យភ្ញៀវជាតិ​ និងអន្តរជាតិដេីរកម្សាន្តឆ្លងកាត់បានទៀតឡេីយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៨​ ខែឧសភា​​ ឆ្នាំ​២០២៥​ កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម​ បានហក់ឡេីងខុសរដូវដែលបណ្តាលឲ្យស្ពាន​ឬស្សីកោះប៉ែន​ត្រូវខូចខាត​ និងកាត់ផ្តាច់​។ បេីតាម​ការបញ្ជាក់ពីលោក​ ប៊ុន​ ដារ៉ា​ ម្ចាស់សហគមន៍វិនិយោគស្ពានឬស្សីកោះប៉ែនបានប្រាប់ឲ្យដឹងទៀតថា​ ស្ពានឬស្សីកំពុងមានទឹកជន់លិច​ដោយមិនអាចបេីកឲ្យភ្ញៀវធ្វេីដំណេីរដេីរឆ្លងកាត់កម្សាន្តបានឡេីយ ព្រោះតួស្ពានចំកណ្តាលត្រូវហូរផ្តាច់ខ្លះហេីយ​។

លោកបញ្ជាក់ទៀតថា​ ចំពោះរមណីយដ្ឋានឆ្នេរខ្សាច់វិញ​ គឺមានលក់ដូរកម្សាន្តធម្មតា​ ប៉ុន្តែភ្ញៀវទេសចរអាចធ្វេីដំណេីរតាមស្ពានថ្មកោះមិត្តឆ្លងមកកាន់ឆ្នេរខ្សាច់វិញ​៕

អត្ថបទ​៖​​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម