កីឡា
អ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ក្រោយកីឡាករឆ្នើមៗ ភ្នំពេញក្រោន ចាកចេញស្ទើរទាំងអស់
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញការរុះរើក្រុមទ្រង់ទ្រាយធំនៅរដូវកាលនេះ បន្ទាប់ពីមានកីឡាករសំខាន់ៗរបស់ក្រុម ត្រូវបានប្រកាសចាកចេញជាបន្តបន្ទាប់ ហើយភាគច្រើនសុទ្ធតែជាខ្សែប្រយុទ្ធ។

គិតត្រឹមថ្ងៃ ពុធ ទី ២៨ ខែ ឧសភា នេះ មានកីឡាករឆ្នើមចំនួន ៤ នាក់ហើយ ដែលត្រូវបានក្លិបប្រកាសអំពីការចាកចេញជាផ្លូវការ ដូចជាខ្សែបម្រើ Yudai Ogawa, ខ្សែប្រយុទ្ធកណ្តាល Jelle Goselink, ខ្សែប្រយុទ្ធស្លាប Ibeh Ofufu និងខ្សែប្រយុទ្ធ Javier Gayoso។
ជាមួយគ្នានេះ ខ្សែបម្រើប្រយុទ្ធ Andres Nieto ដែលជាអ្នកនាំលេងដ៏សំខាន់របស់ក្រុម ក៏នឹងចាកចេញនៅរដូវកាលនេះផងដែរ បន្ទាប់ពីរូបគេបានបង្ហើបប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ក្នុងបទសម្ភាស ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា កន្លងទៅថ្មីៗនេះ។ ដោយឡែកខ្សែការពារ Takaki Ose វិញ ក៏មានពាក្យចចាមអារ៉ាម ថា អាចនឹងចាកចេញផងដែរ បន្ទាប់ពីមានការចាប់អារម្មណ៍ ដោយក្លិបនៅក្នុងតំបន់ អាស៊ាន។

ជុំវិញការចាកចេញរបស់កីឡាករសំខាន់ៗរបស់ពួកគេយ៉ាងច្រើនបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកតាមដានបាល់ទាត់លីគកំពូលកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសការចាកចេញរបស់ Yudai Ogawa និងការនឹងចាកចេញរបស់ Nieto ដោយសារអ្នកទាំង ២ សុទ្ធតែជាកីឡាករស្នូលដ៏សំខាន់របស់ក្រុម ហើយពួកគេបានរួមចំណែកជួយក្រុមឱ្យទទួលបានសមិទ្ធផលយ៉ាងច្រើនក្នុងរយៈពេល ៥ ឬ ៦ ឆ្នាំមកនេះ៕




អត្ថបទ៖ សេម កុសល
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


