ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទថា សារព័ត៌មានលោកខាងលិច ព្យាយាមផ្សាយ ដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព
ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov អះអាងថា បណ្តាសារព័ត៌មានលោកខាងលិចបានព្យាយាមផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ត្រូវដួលរលំ។

មានសារព័ត៌មាននៅលោកខាងលិចជាច្រើន បានចេញផ្សាយព្រោងព្រាតអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិក និងដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងឡាយក្នុងការបង្កើតឲ្យមានសន្តិភាព ជាពិសេសកាសែត Politico តែម្តង ដែលផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងខឹងសម្បាដោយសារតែ ការសម្របសម្រួលរបស់ខ្លួនក្នុងការនាំភាគីជម្លោះឲ្យឈានដល់បទឈប់បាញ់ ហាក់គ្មានបានផលអ្វីសោះ។
ជុំវិញរឿងនេះ លោក Peskov និយាយថា ប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ បានខិតខំធ្វើយុទ្ធនាការបង្អាក់ដំណើរការសន្តិភាព និងញុះឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ហើយរឿងនេះកាន់តែលាតត្រដាងច្បាស់ទៅៗ។
ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីសារព័ត៌មាន Reuters ចេញផ្សាយថា ត្រាំ ប្រហែលជាដកខ្លួនជាផ្លូវការ ឈប់ជួយដោះស្រាយជម្លោះនេះទៀតហើយ ព្រោះតែការខិតខំរបស់លោក មើលទៅដូចមិនទៅមុខសោះ។
ក្នុងសេចក្តីរាយការណ៍នោះ, Reuters អះអាងថា តាមពិតទៅ លោកត្រាំ បង្ហាញបំណងបែបនេះតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ពោលគឺក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ប៉ុន្តែទើបត្រូវសារព័ត៌មានទម្លាយកាលពីថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ដាក់ចំៗថា អាល្លឺម៉ង់ កំពុងអុជភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែឆេះ ធំទៅៗ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


