កីឡា
ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន ដណ្តើមពានបើករដូវកាលថ្មី ថ្ងៃទី៣ ខែសីហា
ការប្រកួតលីគកម្ពុជា រដូវកាល២០២៥-២៦ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ បន្ទាប់រដូវកាល ២០២៤-២៥ បានបញ្ចប់ទៅដោយម្ចាស់ជើងឯកបានធ្លាក់ទៅក្លិបព្រះខ័នរាជស្វាយរៀង។

មុនពេលលីគរដូវកាលថ្មីចាប់ផ្តើមប្រកួត ក៏មានការប្រកួតដណ្តើមពានរង្វាន់បើករដូវកាលថ្មីគឺ ខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៥ ដែលជាការប៉ះគ្នារវាងម្ចាស់ជើងឯកលីគ ព្រះខ័នរាជស្វាយរៀង និងម្ចាស់ជើងឯកពានសម្តេចតេជោ ហ៊ុន សែន ភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥។

ព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯកខេមបូឌានស៊ុបភើខាប់ កាលពីឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ដូច្នេះបើករដូវកាលថ្មី ក្រុមទាំងពីរជួបគ្នាម្តងទៀត។
ក្នុងដំណាក់កាលនេះ ក្លិបទាំងពីរកំពុងរៀបចំក្រុម។ ជាក់ស្តែង ព្រះខ័នរាជស្វាយរៀងបានប្រកាសនាំចូលសមាជិកថ្មីជាបន្តបន្ទាប់ ហើយនឹងប្រកាសតែងតាំងគ្រូបង្វឹកថ្មីនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ ចំណែក ភ្នំពេញក្រោន កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈការបញ្ចេញកីឡាករបរទេសលំដាប់ជួរមុខស្ទើរទាំងអស់។

ចំណែក លីគកម្ពុជារដូវកាលថ្មីវិញនៅមិនទាន់ត្រូវបានប្រកាសជាសាធារណៈអំពីចំនួនក្លិប និងគោលការណ៍នៃការប្រកួតថ្មីឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


