Connect with us

ជីវិតកម្សាន្ដ

ជោគជ័យលើអាជីព តែជីវិត​គូ​តារា​ជើង​ចាស់ Choi Jung Woo ​បរាជ័យ​ដ៏​អាថ៌កំបាំ​ង​

បានផុស

នៅ

តារា​សម្ដែងជើង​ចាស់​របស់​​កូរ៉េ​ លោក​ Choi Jung Woo ដែល​ទើប​​ទទួល​មរណភាព​ថ្មីៗនេះក្នុង​​​វ័យ​​៦៩​ឆ្នាំ ​ដោយ​មិន​ទាន់​ដឹង​មូលហេតុជាក់​លាក់​ ​ក៏​អនុស្សាវរីយ៍​ក្នុងដំណើរ​ជីវិតបាន​បង្សល់​ទុក​សម្រាប់​ការ​ជជែក​​​និង​តាមដាន​របស់​មនុស្ស​ជំនាន់​ក្រោយ។ រឿង​រ៉ាវ​របស់​​​​​តារាប្រុស​​ដែលសកម្ម​ក្នុង​​ការងារ​សិល្បៈ​​រហូត​ដល់​ជីវិត​ចុងក្រោយ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា គាត់​មាន​ដំណើរ​ជីវិត​តស៊ូ​​ស្វិតស្វាញ​​ក្នុង​វិស័យ​សិល្បៈ​​រយៈពេល​ជិត​កន្លះ​សតវត្សរ៍​មកហើយ។

តារា​សម្ដែង​កូរ៉េ​ជើង​ចាស់ Choi Jung Woo រូបភាព៖MBC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជីវិតផ្ទាល់ខ្លួនរបស់តួប្រុសរូបនេះគឺមានលក្ខណៈឯកជនខ្លាំងណាស់​ គ្មានអ្នកណាដឹងថា លោកធ្លាប់មានគូស្រករឡើយ។ ក្រោយមក នៅឆ្នាំ ២០២៣ គាត់បានប្រកាសជាសាធារណៈជាលើកដំបូងថា គាត់បានរៀបការដល់បីដង ប៉ុន្តែសុទ្ធតែបរាជ័យផ្ទួនៗគ្នា។

ងាកមកកាន់អាជីពផ្ទាល់ខ្លួន តារាសម្តែងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៧៥ បន្ទាប់​មក​បាន​ធ្វើ​ការ​ជា​អ្នក​បញ្ចូល​សំឡេងឲ្យទូរទស្សន៍ TBC (Tongyang Broadcasting Company) ចាប់ពីឆ្នាំ ១៩៨០។

លោកត្រូវគេដាក់នាមថា «ព្រះអង្គម្ចាស់នៃឆាក» ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ក្រោយមក តារាសម្តែងស្រាប់តែធ្វើការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលគាត់ផ្អាកអាជីពសម្តែងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីទៅអាមេរិកដើម្បីសិក្សាផ្នែកភាពយន្ត។ ក្រោយមក នៅទសវត្សរ៍ឆ្នាំ ២០០០ គាត់បានបង្ហាញខ្លួននៅក្នុងផលិតកម្មល្បីៗនៅឯក្រៅប្រទេស។

ដោយឡែក នៅប្រទេសកំណើតវិញ គាត់គឺជាតារាជួរមុខដែលទស្សនិកជនជាច្រើនស្គាល់នៅក្នុងរឿងភាគទូរទស្សន៍ជាង ៧០ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើននៅក្នុងខ្សែភាពយន្តដូចជា «City Hunter (ជាមួយតារាប្រុស Lee Min Ho, Park Min Young), Legend of the Blue Sea (ដើរតួជាឪពុករបស់ Lee Min Ho), Doctor Stranger (ជាមួយ Lee Jong Suk, Kang So Ra) ឬ Master’s Sun (So Ji Suk, Gong Hyo Jin)» ។

មិន​​ឈប់​ត្រឹម​តែភាពយន្ត​ទេ លោក​បាន​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​រាប់សិបបទសុទ្ធសឹងតែល្បីល្បាញ ហើយក៏​ជា​ឈ្មោះ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ធំៗ​ជា​ច្រើនផងដែរ។ Choi Jung Woo បានឈ្នះពានរង្វាន់ Best Performance Award នៅឯកម្មវិធី Seoul Theatre Festival (១៩៩០) និងពានរង្វាន់ Best Actor Award នៅកម្មវិធី Dong-A Arts Awards (១៩៩៩)។

អាជីពរបស់លោក Choi Jung Woo ត្រូវបានចាត់ទុកថាមានស្ថេរភាព និងនិរន្តរភាពដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ដែលជាគំរូដ៏ល្អសម្រាប់តារាកូរ៉េវ័យកណ្តាល។ នៅដើមឆ្នាំ ២០២៥នេះ គាត់មានគម្រោងភាពយន្តពីរចុងក្រោយគេបង្អស់ មួយគឺរឿង «The Tale of Lady Ok» របសទូរទស្សន៍ JTBC និងរឿង «Suspicious her» របសទូរទស្សន៍ KBS2

ក្រៅពីអាជីពសិល្បៈជោគជ័យ ជីវិតឯកជនរបស់គាត់បានទទួលការចាប់អារម្មណ៍ជាសាធារណៈ នៅពេលដែលកម្មវិធី Dongchimi ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ MBN ក្នុងខែតុលា ឆ្នាំ ២០២៣។ នៅក្នុងកម្មវិធីនោះលោក Choi Jung Woo បានបង្ហាញជាសាធារណៈនូវអាពាហ៍ពិពាហ៍ទាំងបីរបស់គាត់ក្នុងជីវិត។ នេះ​ជា​អ្វី​ដែល​គាត់​បាន​រក្សា​ទុក​ជា​ការ​សម្ងាត់ ​ដោយ​ខ្លាច​មាន​ការ​ផ្លាស់​ប្តូរ​របៀប​ដែល​អ្នក​ដទៃ​មើល​មក​គាត់។

ចែករំលែកអំពីអាពាហ៍ពិពាហ៍ដំបូង តារាសម្តែងរូបនេះបាននិយាយថា គាត់បានរៀបការយ៉ាងប្រញាប់ប្រញាល់នៅអាយុ ៣០ ឆ្នាំ ទោះបីជាមិនចង់ក៏ដោយ។ ប៉ុន្តែគូស្នេហ៍នេះនៅតែប្រឈមនឹងការលែងលះចែកទ្រព្យគ្នាដដែល។

ទាក់ទង​នឹង​ការ​រៀបការ​លើក​ទី​២​នេះ លោក​បាន​ជួប​ប្រពន្ធ​ពេល​ចូល​រួម​កម្មវិធី​ទូរទស្សន៍ តែ​នាង​មាន​កូន​រួច​ហើយ ។ ប៉ុន្តែ​ដោយសារ​ចម្ងាយ​ភូមិសាស្ត្រ ប្រពន្ធ​គាត់​នៅ​អាមេរិក ហើយមាន​ជំងឺ​ទឹកនោមផ្អែម ដូច្នេះ​ការ​រៀបការ​មិន​អាច​ស្ថិតស្ថេរ​បាន​ឡើយ។ តារា​សម្ដែង​រូប​នេះ​បាន​រំឭក​ថា៖ «“នាង​ថា​ជំងឺ​នេះ​គឺ​មក​ពី​ខ្ញុំ» ស្អែក​ឡើង​យើង​លែង​លះ​គ្នា​ដោយ​គ្មាន​ពាក្យ​ប្រកែក»។

ទាក់​ទង​នឹង​ប្រពន្ធ​ទី​៣ ដែល​ជា​អាពាហ៍​ពិពាហ៍​ចុង​ក្រោយ​របស់​គាត់​ផង​ដែរ គាត់​បាន​និយាយ​ថា៖ «នាង​ជា​កូន​កាត់​ជប៉ុន-កូរ៉េ ក្មេង​ជាង​ខ្ញុំ ១១ ឆ្នាំ ហើយ​មិន​ដែល​រៀប​ការ​ទេ យើង​ណាត់​គ្នា​៤​ឆ្នាំ​មុន​រៀប​ការ។ នាង​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ តែពិបាក​គ្រប់​គ្រង​អារម្មណ៍ការខឹង​ ដោយសារតែមានជំងឺ ADHD (Attention Deficit Hyperactivity Disorder) ។

យោងតាមសារព័ត៌មាន Top Star News សហការី និងផលិតករជាច្រើនដែលធ្វើការជាមួយលោកបានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំ។ ថ្វីដ្បិតតែមូលហេតុជាក់លាក់នៃការស្លាប់របស់លោក Choi Jung Woo មិនត្រូវបានប្រកាស ប៉ុន្តែគេនិយាយថា គាត់មានប្រវត្តិព្យាបាល។ ប្រភព​ខ្លះ​និយាយ​ថា គាត់​មាន​ជំងឺ​ភ័យ​ស្លន់ស្លោ និង​បាក់​ទឹកចិត្តមកជាយូរហើយ។ ពិធីបុណ្យសពតារាប្រុស នឹងធ្វើឡើងនៅម៉ោង ១០ ព្រឹក ថ្ងៃទី ២៩ ឧសភា ចំណែកសាកសពរបស់គាត់នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព Suwon Yeonhwa ៕

រូបភាពMBC

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មានរហស្សនាមជា «ស្តេច K-pop» តើ​ដឹងទេថា កាល​​ពីក្មេង G-Dragon វីវក់នឹង​តន្រ្តីកម្រិតណា?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៤ វិនាទី មុន

ជោគជ័យលើអាជីព តែជីវិត​គូ​តារា​ជើង​ចាស់ Choi Jung Woo ​បរាជ័យ​ដ៏​អាថ៌កំបាំ​ង​

កីឡា១៥ នាទីutes មុន

អ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ក្រោយកីឡាករឆ្នើមៗ ភ្នំពេញក្រោន ចាកចេញស្ទើរទាំងអស់

ព័ត៌មានជាតិ១៦ នាទីutes មុន

ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃ២៩ឧសភា ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់មួយ

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ណែនាំឱ្យបុគ្គលិកយកចិត្តទុកដាក់លើការផ្តល់សេវាថែទាំដល់មន្ត្រីយោធា ដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

និស្សិតសាកលវិទ្យាល័យ Harvard ចេញ​​តវ៉ា​កាន់តែ​ស្រួចស្រាល់ ​ប្រឆាំង​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម