ជីវិតកម្សាន្ដ
អតីតម្ចាស់មកុដ Miss Universe 2005 ត្រៀមមកកម្ពុជា ដើម្បីបង្ហាត់បេក្ខភាព MUC 2025 ទាំង២០រូប
Miss Universe 2005 អ្នកនាង Natalie Glebova ត្រៀមខ្លួននឹងបង្ហាញវត្តមានមកប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខ ពោលគឺ នៅចុងខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាត់ដល់បេក្ខភាព MUC 2025 ទាំង២០រូប។ នេះបើតាមការឱ្យដឹងនៅលើផេក Miss Universe Cambodia។

វត្តមានរបស់អ្នកនាង ណាតាលី មកដល់កម្ពុជាគឺតបតាមការអញ្ជើញរបស់ស្ថាប័ន Miss Universe Cambodia។អ្នកនាង ណាតាលី នឹងជាអ្នកបង្ហាត់បង្រៀនក្នុង Master Class វគ្គទីមួយ ទៅកាន់សុភាពស្ត្រីទាំង ២០រូប របស់យើង។
ស្ថាប័ន Miss Universe Cambodia បានឱ្យដឹងថា អ្នកនាង Natalie Glebova Miss Universe 2005 នឹងមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានឹងដំណឹងខាងលើនេះ ភ្លាមៗនោះអតីតម្ចាស់មកុដ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលពេលនេះក្លាយជាបេក្ខភាព MUC 2025 បានបង្ហាញការចាប់អារម្មណ៍ និងបញ្ចេញមតិដោយស្វាគមន៍ចំពោះវត្តមានមកដល់របស់ Miss Universe 2005 ណាតាលី ថា Welcome Queen Miss Universe 2005 ។
ដោយឡែកសម្រាប់អ្នកគាំទ្រមួយចំនួនបានបញ្ចេញ មតិប្រដៀងគ្នាដែរថាUniverse ឆ្នាំនេះលេងឈុតធំហើយដឹងតែល្អមើលជាក់ជាមិនខានស្វាគមន៍ Miss Universe 2005 មកកាន់ទឹកដីប្រទេសកម្ពុជា។ គួរបញ្ជាក់ថា កម្មវិធីប្រឡង Miss Universe Cambodia 2025 បាននិងកំពុងចាប់ផ្តើមដំណើរការកម្មវិធីរបស់ខ្លួន ខណ:កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅបានបំពាក់ឆៀង និងបង្ហាញបេក្ខភាពផ្លូវការដែលសុទ្ធសឹងតែអ្នកដែលមានសមត្ថភាពខ្លាំងដូចគ្នា៕ អត្ថបទ៖ ចាន់រ៉ា

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


