ជីវិតកម្សាន្ដ
ត្រឹមកន្លះម៉ោង Huang Zitao រកប្រាក់បាន៣លានដុល្លារ ពីការលក់សំឡីអនាម័យ
តារាសម្ដែង និងជាអតីតសមាជិកក្រុមចម្រៀងកូរ៉េ Exo លោក Huang Zitao កាលពីថ្ងៃទី១៨ ខែឧសភា បានផ្សាយបន្តផ្ទាល់ពីរោងចក្រដើម្បីលក់សំឡីអនាម័យមួយប្រអប់មាន ៦២ បន្ទះ ក្នុងតម្លៃ ៤៩.៨ យន់ (៧ ដុល្លារអាមេរិក)។ ក្នុងរយៈពេល ៣០នាទី សំឡីអនាម័យចំនួន ៤៥ម៉ឺនប្រអប់ ត្រូវបានលក់អស់គ្នាសល់ ដែលបង្កើតបានប្រាក់ច្រើនជាង ២២.៥ លានយន់ (៣លានដុល្លារអាមេរិក) ពីការលក់ទាំងនោះ។

តារយៈការផ្សាយបន្តផ្ទាល់លក់ម៉ាកផលិតផលសំឡីអនាម័យផ្ទាល់ខ្លួននេះដែរ តារាសម្ដែង Huang Zitao បានចាយប្រាក់វិនិយោគផលិតវា ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ បន្ទាប់ពីរឿងអាស្រូវសុវត្ថិភាពផលិតផលសំឡីអនាម័យបានកក្រើកពេញប្រទេសចិន។
កាលពីខែមីនា ព័ត៌មាននៅក្នុងប្រទេសចិនបានផ្ទុះជុំវិញនៃការផ្សព្វផ្សាយអំពីសំឡីអនាម័យ ខោទឹកនោមទារក និងកន្ទបទារក ដែលមិនមានគុណភាព បានរីករាលដាលនៅលើបណ្តាញសង្គមចិនយ៉ាងព្រោងព្រាត។
ជាងនេះទៅទៀត គេដឹងថា ក្រុមហ៊ុនផលិតសំឡីអនាម័យជាច្រើននោះ បានប្រើប្រាស់ក្រដាសកខ្វក់ និងកប្បាសដែលមិនមានអនាម័យសម្រាប់ការផលិតលក់នៅលើទីផ្សារ។ ដោយសារតែមានការខឹងសម្បា តារាប្រុសរូបនេះបានហៅការអនុវត្តនេះថា គួរឲ្យខ្ពើមរអើម ហើយបានសន្យាថានឹងបើកដំណើរការរោងចក្រផ្ទាល់ខ្លួនរបស់គាត់ ដើម្បីផលិតផលិតផលអនាម័យដែលស្ត្រីអាចជឿទុកចិត្តបាន។
តួឯកប្រុសក្នុងរឿង «The Negotiator» បានបង្ហើបថា គាត់បានទិញរោងចក្រ ដំឡើងឧបករណ៍ថ្មី និងសហការជាមួយយីហោថែទាំផ្ទាល់ខ្លួន Duowei ហើយក្រុមរបស់គាត់បានវិនិយោគទឹកប្រាក់ ២៧៥លានយន់ (៤០ លានដុល្លារអាមេរិក) ដើម្បីបង្កើតម៉ាកផលិតផលអនាម័យផ្ទាល់ខ្លួនឈ្មោះ Domyway ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៥។

រោងចក្ររបស់គាត់ដំណើរការខ្សែសង្វាក់ផលិតកម្មដោយស្វ័យប្រវត្តិយ៉ាងពេញលេញចំនួន៣ ដោយផលិតសំឡីសរុបចំនួន ៣៦០០ប្រអប់ក្នុងមួយនាទី ដោយកញ្ចប់នីមួយៗមានលេខកូដ QR ដែលអាចឲ្យអ្នកប្រើប្រាស់មើលដំណើរការផលិតទាំងមូលក្នុងពេលវេលាជាក់ស្តែង។
ជាក់ស្ដែង កាលពីថ្ងៃទី ១១ខែមេសា លោក Huang បានលក់សំឡីអនាម័យចំនួន ៤៩៥០០ ប្រអប់ ក្នុងអំឡុងពេលផ្សាយផ្ទាល់ ក្នុងតម្លៃត្រឹមតែ ០.០១ យន់ប៉ុណ្ណោះ ក្នុងរយៈពេលមួយនាទី។ ការវាយតម្លៃបានលេចឡើងយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទើបធ្វើឲ្យយីហោរបស់លោកកាន់តែលក់ដាច់ទៅៗ។ នៅខែឧសភា លោកបានផ្សាយបន្តផ្ទាល់ពីរោងចក្រដោយខ្លួនឯង ក្នុងរយៈពេល ៣០នាទី សំឡីចំនួន ៤៥ម៉ឺនប្រអប់ត្រូវបានលក់ដាច់គ្មានសល់ ដែលបង្កើតប្រាក់ចំណេញដល់ទៅ ៣ លានដុល្លារអាមេរិក។
លើសពីនេះ តារាចម្រៀងបានសរសើរប្រពន្ធរបស់គាត់ឈ្មោះ Xu សម្រាប់ការផ្តល់ឲ្យគាត់នូវទំនុកចិត្តក្នុងការចូលទៅក្នុងទីផ្សារថែរក្សាស្ត្រី ដោយនិយាយថានាងបានសាកល្បងផលិតផលនេះដោយខ្លួនឯង។ លោកបានមានប្រសាសន៍ថា ខ្លួនធ្វើនេះដោយការទទួលខុសត្រូវចំពោះស្ត្រី មិនមែនដើម្បីចំណេញទេ។ ការបើកដំណើរការផលិតផល Domyway ជាចំណុចរបត់មួយនៅក្នុងជីវិតរបស់គាត់ ដោយថា ចង់ឲ្យមនុស្សគិតថាខ្លួនជាសហគ្រិនម្នាក់ មិនមែនគ្រាន់តែជាតារាល្បីនោះទេ។
ថ្វីដ្បិតតែការបណ្តាក់ទុនរបស់អតីតក្រុម Exo រូបនេះទទួលបានជោគជ័យមែនពិត បុន្តែយីហោផលិតផលរបស់ស្រ្តីបានជំរុញឲ្យមានការជជែកដេញដោលគ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក ជាមួយនឹងប្រធានបទដែលពាក់ព័ន្ធមានការចូលមើលច្រើនជាង ១០០ លានដង។
អ្នកសង្កេតការណ៍អនឡាញជាច្រើនបានសរសេរថា ទោះបីជាពួកគេមិនមែនជាអ្នកគាំទ្រ Huang Zitaoទេ ប៉ុន្តែពួកគេពេញចិត្តចំពោះភាពស្មោះត្រង់ និងការទទួលខុសត្រូវរបស់តារាប្រុសក្នុងនាមជាថៅកែមួយរូប។ ម្នាក់ទៀតបានសរសើរគាត់ដែលបានប្រើឥទ្ធិពលផ្ទាល់ខ្លួន ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មសំឡីអនាម័យសម្រាប់ស្រ្តី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្តែងចិន លោក Huang Zitao ងាកមកចាប់អារម្មណ៍រកស៊ីផលិតសំឡីអនាម័យស្រី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


