កីឡា
ការប្រកួត WKN គុនខ្មែរជើងឯកពិភពលោក គ្រោងធ្វើលើកដំបូងនៅខែតុលា
ស្ថាប័នសម្ព័ន្ធឃីគបុកស៊ីងពិភពលោក (World Kickboxing Network) បានប្រកាសអំពីគម្រោងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ WKN គុនខ្មែរជើងឯកពិភពលោក (WKN Kun Khmer World Championship) ជាលើកដំបូង។

កាលពីពេលថ្មីៗនេះស្ថាប័ន WKN បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា៖ «គុនខ្មែរ! ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនឹងធ្វើឡើងនៅខែ តុលា ឆ្នាំ ២០២៥។ បច្ចុប្បន្នប្រធានរបស់ស្ថាប័ន WKN កំពុងពិភាក្សាជាមួយសហព័ន្ធប្រដាល់គុនខ្មែរនៅទីក្រុងភ្នំពេញ ដើម្បីរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer World Championship ជាលើកដំបូង»។
នៅក្នុងសេចក្តីប្រកាសនោះបានបន្តទៀតថា៖ «ពួកយើងកំពុងស្ថិតក្នុងការចរចាអំពីគន្លឹះសំខាន់ៗ ដើម្បីឈានទៅរកការរៀបព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះជាផ្លូវការ ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer World Championship លើកដំបូង នៅក្នុងប្រទេស ដែលជាដើមកំណើតនៃគុនប្រយុទ្ធមួយនេះ…»។
ជាការពិត ចាប់តាំងពីស្ថាប័ន WKN បានចាប់ដៃជាមួយគុនខ្មែរ គឺពុំទាន់បានរៀបចំការប្រកួតណាមួយនៅឡើយទេ។ ខណៈនៅក្នុងការប្រកាសរបស់ WKN គឺពួកគេគ្រោងនឹងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ WKN គុនខ្មែរជើងឯកពិភពលោក ជាលើកដំបូងនៅក្នុងប្រទេស កម្ពុជា នាដើមខែ តុលា ឆ្នាំ ២០២៥។

ទោះបីយ៉ាងណា WKN បានបញ្ជាក់ថា ឥឡូវនេះ ពួកគេកំពុងស្ថិតក្នុងការចរចាជាមួយសហព័ន្ធគុនខ្មែរនៅឡើយ។ ដូច្នេះការប្រព្រឹត្តិទៅផ្លូវការយ៉ាងណា នឹងដឹងលម្អិតនាពេលបន្ទាប់៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


