Connect with us

ព័ត៌មានជាតិ

ការរៃអង្គាសប្រាក់ជួយកងទ័ពនៅព្រំដែន បណ្ឌិត ឈត ប៊ុនថង យល់ថាជារឿងល្អ ប៉ុន្តែ គួរប្រុងប្រយ័ត្នខ្ពស់

បានផុស

នៅ

បន្ទាប់ពីមានបញ្ហានៅព្រំដែន កម្ពុជា-ថៃ ឃើញថា ប្រជាពលរដ្ឋខ្មែរ បានផុសលើបណ្តាញសង្គមរៃអង្គាសប្រាក់គ្នា និងស្បៀងអាហារជាច្រើនដើម្បីផ្តល់ជូនទៅកងទ័ពនៅព្រំដែន ដែលការណ៍នេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា នេះជាគំនិតល្អដែលប្រជាជនចេះស្រឡាញ់ជាតិ និងជួយកងទ័ពជួរមុខ ប៉ុន្តែ លោករម្លឹកឱ្យមានការប្រុងប្រយ័ត្ន ត្រូវមើលប្រភពមុនបរិច្ចាគ ចៀសវាងចាញ់បោកពីជនខិលខូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញករណីនេះ លោក បណ្ឌិត ឈត ប៊ុនថង បានប្រាប់មក កម្ពុជាថ្មី ថា ការរៃអង្គាសប្រាក់ជួយកងទ័ពជួរមុខនៅព្រំដែន ជារឿងល្អដែលបង្ហាញពីការស្រឡាញ់ និងសាមគ្គីជូនកងទ័ព ប៉ុន្តែ លោកក៏បានផ្តាំឱ្យប្រជាពលរដ្ឋគួរប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងការបន្លំពីជនខិលខូចឆ្លៀតឱកាសនេះទាញប្រយោជន៍សម្រាប់ខ្លួនឯង ចំណែកថវិកា និងស្បៀងផ្សេងៗដែលពលរដ្ឋរៃអង្គាសបែរជាមិនបានដល់ដៃជនរងគ្រោះ ឬកងទ័ពទៅវិញ។

ដើម្បីចៀសវាងពីករណីឆបោកអំឡុងពេលរៃអង្គាសប្រាក់នេះ លោកបណ្ឌិត បានបញ្ជាក់ឱ្យដឹងថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរមានការរៀបចំឱ្យបានត្រឹមត្រូវ តាមរយៈការរៀបចំ ឬកំណត់ឱ្យមានការទទួលខុសត្រូវច្បាស់លាស់តាមខេត្ត ឬក្រសួងនីមួយៗ ចៀសវាងការចេញមុខធ្វើគ្រប់គ្នា ដោយមិនបានដឹងថា តើថវិកាដែលបរិច្ចាគនោះបានទៅដល់ដៃជនរងគ្រោះពិតប្រាកដ ឬអត់? ឬមួយជនខិលខូច អាចឆ្លៀតឱកាសនេះបន្លំ បោកប្រាស់ជាដើម។

លោកបណ្ឌិត មានប្រសាសន៍ថា៖ “ដូច្នេះ ចៀសវាងកុំឱ្យមានបញ្ហាហ្នឹងកើតឡើង ខ្ញុំគិតថារឿងនេះត្រូវជជែកជាបន្ទាន់ នៅក្នុងកម្រិតក្រសួងការពារជាតិ ឬក៏អាជ្ញាធរពាក់ព័ន្ធ។ វាមិនមែនជាកាតព្វកិច្ចទេ ប៉ុន្តែដោយសារប្រជាពលរដ្ឋលោកចង់ជួយ អញ្ចឹង លោកចង់រកវិធីចង់ជួយ ហើយជួយតាមណា”

លោកបន្ថែមថា ហេតុនេះ ភាគីពាក់ព័ន្ធ គួរតែធ្វើការលើបញ្ហានេះ និងធ្វើបច្ចុប្បន្នភាពដែលប្រមូលបាន រួមជាមួយរបាយការណ៍ជូនថវិកាទៅដល់ដៃកងទ័ព ចៀសវាងមានជនខិលខូចឆ្លៀតឱកាសកេងប្រវ័ញ្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម