ព័ត៌មានជាតិ
គ្រួសារមួយនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ មានជីវភាពល្អប្រសើរពីការដាំដំណាំសាវម៉ៅ ទុរេន និងផ្លែបំពេញរាជ្យ
អ្នកស្រី ឃួន ស្រីមុំ កសិករដាំដំណាំសាវម៉ាវ ទុរេន និងផ្លែកំពីងរាជ មានទីលំនៅភូមិស្រម៉ូវ សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ បានឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះថា គ្រួសាររបស់អ្នកស្រីមានជីវភាពល្អប្រសើរតាមរយៈផលដំណាំទាំងនេះ។

អ្នកស្រីបន្តថា សាវម៉ាវឆ្នាំនេះមិនបានផលដូចឆ្នាំមុនទេ គឺដោយសារពេលចេញផ្កាក្ដឹប មានខ្យល់ និងភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឲ្យរួយជ្រុះ និងស្អុយរលួយផ្កាស្ទើរតែអស់។ ដំណាំសាវម៉ៅមានការប្រឈមខ្លាំងក្នុងការថែទាំជាងទុរេន តែសម្រាប់រស់ជាតិសាវម៉ៅលើទឹកដីខេត្តព្រះវិហារ គឺផ្អែមមុតតែម្តង។ អ្នកស្រីបន្ថែមថា សម្រាប់ទីផ្សារសាវម៉ាវលោកស្រីលក់ចេញបាន ៦០០០ រៀល ទៅ ៨០០០រៀលក្នុង ១គីឡូក្រាម។ ហើយភាគច្រើនមានម៉ូយមកទិញដល់កន្លែងសម្រាប់ទុកលក់ឲ្យភ្ញៀវតាមផ្លូវជាតិលេខ៦២។ ចំពោះផ្លែទុរេន នឹងត្រូវប្រមូលផលនៅអំឡុងពាក់កណ្តាលខែមិថុនានេះ។

ទាក់ទងការដាំដំណាំសាវម៉ាវ លោកស្រីសំណូមពរដល់មន្ត្រីជំនាញចុះជួយណែនាំ និងផ្តល់បច្ចេកទេសថ្មីៗដល់កសិករឲ្យកាន់តែទទួលបានផលល្អ។ ជាមួយគ្នានេះដែរ លោកស្រីក៏អំពាវនាវទៅដល់អតិថិជនដែលចូលចិត្តគាំទ្រហូបទុរេន និងសាវម៉ាវ នៅខេត្តព្រះវិហារ សូមជួយបន្តគាំទ្របន្ថែមទៀត។

មន្ត្រីជំនាញនៃខេត្តព្រះវិហារ បានឲ្យដឹងថា មូលហេតុដែលតាមបណ្តាស្រុកផ្សេងមិនប្រកបរបរដាំដំណាំសាវម៉ាវនេះ គឺមាន ២កត្តា។ កត្តាទី១ ប្រភពដីមិនអំណោយផលសម្រាប់ដំណាំសាវម៉ាវ និងកត្តាទី២ មកពីខ្សែសង្វាក់ផលិតកម្មទាបជាងទុរេន ទើបទុរេនមានផ្ទៃដីដាំច្រើនជាងសាវម៉ាវ៕
អត្ថបទ៖ ជុន កុសល




-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


