ព័ត៌មានជាតិ
សហភាពអឺរ៉ុប សរសើរជំហរកម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងថា«បើសង្គ្រាមកើតឡើងហើយ យើងមិនដឹងថា វានឹងបញ្ចប់នៅពេលណាទេ»
ប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa កោតសរសើរជំហររបស់កម្ពុជាចំពោះសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី និងសង្កត់ធ្ងន់ថា «បើសង្គ្រាមកើតឡើងហើយ យើងមិនដឹងថា វានឹងបញ្ចប់នៅពេលណាទេ»។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប កោតសរសើរកម្ពុជា ដូច្នេះ នៅក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្រៅសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) រៀបចំឡើងនៅទីក្រុងនីស ប្រទេសបារាំង។

ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់ពហុភាគីនិយម។ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាធ្លាប់រងគ្រោះសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ និងយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម ជាពិសេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

គួរឱ្យដឹងថា សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកដល់បច្ចុប្បន្នគឺមានរយៈពេលជាង៣ឆ្នាំមកហើយ ដែលកងទ័ពរុស្ស៊ី ក្រោមបញ្ជារបស់ប្រធានាធិបតរុស្ស៊ី បានឈ្លានពានវាយប្រហារទៅលើប្រទេសអ៊៊ុយក្រែនដែលមានប្រជាជនតិចជាង៣ដង បើធៀបនឹងប្រជាជនរុស្ស៊ីសរុប។
បន្ទាប់ពីសង្គ្រាមផ្ទុះឡើង នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលទាមទារឱ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនជាបន្ទាន់នៅប្រទេសអ៊ុយក្រែន ហើយកម្ពុជាក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពធ្ងន់ធ្ងរនៃសង្គ្រាមនៅប្រទេសនេះ។

បន្ទាប់មក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជា ក៏បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជា ក៏បោះឆ្នោតគាំទ្របោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ថ្កោលទោសនិងទាមទាររុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនសម្រាប់ការលើកកម្ពស់យុត្តិធម៌ និងសេរីភាពយូរអង្វែងនៅប្រទេសអ៊ុយក្រែន។
នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើទៅកាន់សមេដឹកនាំប្រទេសនៅលើពិភពលោកគាំទ្រនិងលើកទឹកចិត្តរុស្ស៊ី-អ៊ុយក្រែនដែលកំពុងតែអូសបន្លាយការប្រយុទ្ធគ្នាចូលតុចរចាជាជាងរារាំង និងជំរុញឱ្យប្រយុទ្ធគ្នាដោយគ្មានទីបញ្ចប់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


