Connect with us

ព័ត៌មានជាតិ

៤ខែដើមឆ្នាំនេះ ការនាំចេញវិស័យកាត់ដេរកម្ពុជាកើនឡើង ៤,៥ពាន់លានដុល្លារ ទោះបរិបទសេដ្ឋកិច្ចសកលមិនច្បាស់លាស់

បានផុស

នៅ

តម្លៃនៃការនាំចេញសរុប សម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាមេរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈតម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាមេរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ការនាំចេញទៅអាមេរិក កើនឡើង ២៦,៧%

– ការនាំចេញទៅជប៉ុន កើនឡើង ២១,៨%

– ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧%

– ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១%

– ការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%

សូមអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិមួយនេះ។

សូមបងប្អូនបន្តជឿជាក់លើក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម