ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ អនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការណ៍៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវវិធានការ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមវិធានការ ៣កុំ ៣ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ នាឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នូវវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ។

ថ្នាក់ដឹកនាំមន្ទីរ តែងតែបានដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ជារឿយៗ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយបន្តអនុវត្តវិធានការខាងលើឲ្យបានហ្មត់ចត់ និងត្រឹមត្រូវតាមការណែនាំ ដោយបានចាត់តាំងមន្ត្រីប្ដូរវេនគ្នាប្រចាំការរៀងរាល់ម៉ោងធ្វើការដើម្បីត្រួតពិនិត្យកំដៅ និងបាញ់អាល់កុលលាងដៃជូនមន្ត្រី និងប្រជាពលរដ្ឋដែលមកទទួលសេវាគ្រប់ប្រភេទរបស់មន្ទីរទាំងអស់ នៅទ្វារច្រកចេញចូល និងនៅមុខអគារទាំងអស់របស់មន្ទីរ។
សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


