Connect with us

ព័ត៌មានជាតិ

ឥទ្ធិពលព្យុះទី១ម្សិលមិញ ធ្វើឲ្យផ្លូវមួយក្នុងខេត្តមណ្ឌលគិរីជន់លិចដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

ដោយរងសម្ពាធព្យុះទី១ឈ្មោះ វូទីប បណ្តាលឲ្យផ្លូវមួយចំនួនក្នុងខេត្តមណ្ឌលគិរីរងការជន់លិចដោយជំនន់ទឹកភ្លៀង ហើយអ្វីដែលជាការព្រួយបារម្ភជំនន់ទឹកភ្លៀងបានហូរកាត់លើកំណាត់ផ្លូវជាតិពីទីរួមខេត្តឆ្ពោះទៅស្រុកពេជ្រាដា តាំងពីថ្ងៃត្រង់រហូតជិតពាក់កណ្តាលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្លង ជំនិត អធិការនគបាលស្រុកពេជ្រាដា បានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបណ្តាលឲ្យជន់លិចលើកំណាត់ផ្លូវជាតិចាប់ពីម៉ោង១២រហូតដល់ម៉ោងជាង៩យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ពីចំណុចម្តុំរមណីយដ្ឋានអូរផ្លាយ ឆ្ពោះទៅទឹកជ្រោះប៊ូស្រា ដែលស្ថិតក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា​ខេត្តមណ្ឌលគិរី។ លោកបន្តថា ទឹកបានហូរលើកកំណាត់ផ្លូវជាតិ បង្កឡើងដោយជំនន់ទឹកភ្លៀងធ្លាក់ជាប់គ្នា ហើយបានបង្កការកកស្ទះដល់ប្រជាពលរដ្ឋដែលឆ្លងកាត់រាប់ម៉ោង។

ក្នុងករណីជំនន់ទឹកភ្លៀងនេះ កម្លាំងប៉ុស្តិ៍រដ្ឋបាល និងអធិការស្រុកក៏បានរង់ចាំឈរត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះក្រែងកើតមានគ្រោះជាយថាហេតុទាន់ពេលវេលាផងដែរ។ លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងលិចផ្លូវនេះ ទឹកក៏បានហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន និងបានគួចប៉ើងទ្រព្រសម្បត្តិពលរដ្ឋខ្លះៗមួយចំនួនតូចផងដែរ ហើយទឹកបានស្រកចុះទៅវិញ១០០%ចន្លោះម៉ោងជាង៩យប់ តែមិនបានបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២មិថុនានេះ ព្យុះទី១ ឈ្មោះ វូទីប នឹងបន្តមានឥទ្ធិពលគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជាដល់ថ្ងៃទី១៤មិថុនា ដែលនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងកន្ត្រាក់៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម