ព័ត៌មានជាតិ
ផ្អើលអ្នកជួលផ្ទះនៅភូមិមានជ័យ ខណៈរថយន្តពេទ្យទៅយកស្ដ្រីម្នាក់ផ្ទុកជំងឺកូវីដ
កាលពីយប់មិញនេះ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ មានរថយន្តក្រុមគ្រូពេទ្យ បានទៅយកស្ដ្រីម្នាក់ទៅព្យាបាល ក្រោយធ្វើតេស្ដវិជ្ជមានកូវីដ១៩។

អ្នករស់នៅក្បែរបន្ទប់ជួលមួយស្ថិតក្នុងក្រុម៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល ដោយសារតែឃើញរថយន្តពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះទៅដឹកស្ត្រីម្នាក់ដែលកំពុងមានជីវិតកូវីដ១៩ នៅក្បែរផ្ទះរបស់ពួកគេ។

តាមរបាយការណ៍របស់សាលាខណ្ឌមានជ័យ ស្ត្រីដែលមានវិជ្ជមានកូវីដ១៩ រស់នៅម្នាក់ឯងក្នុងបន្ទប់ជួល ក្នុងភូមិមានជ័យ មានឈ្មោះ រិន សារុំ អាយុ៤៣ឆ្នាំ។ ក្នុងនោះអាជ្ញាធរក៏ដូចជាគ្រូពេទ្យសូមប្រកាសរកអ្នកពាក់ព័ន្ធឲ្យទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកចាក់អង្រែក្រោមឲ្យទាន់ពេលវេលាកុំឲ្យជំងឺដ៏សាហាវនេះរាលដាលពេញក្នុងខ្លួនពិបាកនិងព្យាបាល។ របាយការណ៍បញ្ជាក់ថា បន្ទាប់ពីគ្រូពេទ្យដឹកយកស្ត្រី រិន សារុំ នេះទៅព្យាបាលនៅមន្ទីរពេទ្យ ហ្លួងម៉ែ បន្ទប់ជួលដែលស្ត្រីនេះរស់នៅត្រូវបានចាក់សោ៕
អត្ថបទ៖ នរា
សូមចុចអាន៖ រកឃើញឆ្លងថ្មីចំនួន ៦៣ និងជាសះស្បើយ១៥ នាក់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


