Connect with us

ព័ត៌មានជាតិ

ចាប់ពី​យប់​ស្អែក អ្នកធ្វើដំណើរ​លើស​ម៉ោង​កំណត់ សមត្ថកិច្ចនឹង​ដក​យាន​ជំនិះទុក

បានផុស

នៅ

នៅក្នុង​សារ​ជា​សំឡេង​ផ្ញើ​ទៅកាន់​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ ក៏ដូចជា​ស្នងការ​នគរបាល និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​០១ ខែមេសា នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា នៅក្នុង​កិច្ចប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​មិញ​បានសម្រេច​ថា ក្នុងករណី​ដែល​បុគ្គល​ណាមួយ មិន​អនុវត្ត​សេចក្តី​សម្រេច ឬ​បម្រាម​គោចរ​ពេល​យប់នោះ ត្រូវ​ឃាត់​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខណ្ឌ​នីមួយៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​ការសម្រេច​នេះ លោក ឃួ​ង ស្រេង បានសម្រេច​កែ​វិញ គឺ​”​យើង​កុំ​ឃាត់​គាត់ តែ​រក្សាទុក​យាន្ត​ជំនិះ​របស់គាត់ បើ​គាត់​ជិះ​ម៉ូតូ ត្រូវយក​ម៉ូតូ​ទុក បើ​ជិះឡាន​ត្រូវយក​ឡាន​ទុក ហើយ​ឱ្យ​មនុស្ស​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ គ្រប់​១៤​ថ្ងៃ ទើប​ឲ្យ​គាត់​មក​ទទួលយក​សម្ភា​រៈ ឬ​យានជំនិះ​របស់គាត់​វិញ ហើយ​ក្នុងករណី​ដែល​គាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ អាជ្ញាធរ​មូលដ្ឋាន​បាន​ពិនិត្យឃើញថា គាត់​មិនបាន​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​សមត្ថ​កិច្ច​នោះទេ យើង​នឹងធ្វើ​ការផាកពិន័យ​”​។​

សូមបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តី​សម្រេច​មួយ ដោយ​ផ្អាក​ការ​ចរាចរ រួមទាំង​សកម្មភាព​អាជីវកម្ម ការប្រមូលផ្តុំ​នានា នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​យប់ ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម