Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​ឃុំ​សន្លុង​ជាង​២​០០​គ្រួសារ​ហៅ​ការអភិវឌ្ឍន៍​លើក​ទំនប់​ក្រវាត់​បឹង​ថា​ជាការ​រំលោភ​លើសិទ្ធ​កាន់កាប់​ដី​អាស្រ័យ​ផល

បានផុស

នៅ

​តាកែវ ៖ ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ដែល​មាន​ដី​អាស្រ័យ​នៅ​ចំណុច​បឹង​សន្លុង ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ បាន​សម្តែង​ការ​ខកចិត្ត និង​អាជ្ញាធរ​ស្រុក អាជ្ញាធរខេត្ត ពិសេស​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បាន​លើ​ក​គំរោង​អភិវឌ្ឍន៍​លើក​ទំនប់​ព័ទ្ធ​ដីស្រែ​ពួកគាត់​ទាំង​ដែល​មិនមាន​ការស្រុះស្រួល​យល់ព្រម​និង​គ្មាន​ការជូនដំណឹង​ច្បាស់លាស់​មក​ពលរដ្ឋ​ម្ចាស់​ដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​និង​បញ្ឈប់​សកម្មភាព​លើក​ទំនប់​ព័ទ្ធ​បឹង នេះ​ផង ព្រោះថា មាន​ផល​ប៉ះពាល់​ផល​ស្រូវ​ពួកគាត់​ពេល​បង្ក​បង្កើន​ផល​ថែមទាំង​អាច​លិចលង់​ភូមិករ​នៅ​រដូវវស្សា​ទៀត​ផង ហើយ​ទំនប់​នេះ​ មិន​ចំ​តម្រូវ​ការចាំបាច់​នោះ​ទេ​។ ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ផ្ទៃ​ដី​៩០​ហិកតា​ដែល​មាន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាង​២០០​គ្រួសារ តាំងពី​ឆ្នាំ ១៩៨០ ពេលនេះ​ត្រូវ​បាន​គេ​លើក​ទំនប់​ព័ទ្ធ គួរ​ឲ្យ​ព្រួយបារម្ភ ចាប់តាំងពី​ដើម​ខែកុម្ភៈ ឆ្នាំ​២០២១​មក​ម្ល៉េះ ព្រោះ​គេ​ថា​ លើក​ទំនប់​ដើ​ម្បី​ស្តុ​ប​ទឹក​ទុក​ប្រើប្រាស់ បើ​ចឹ​ង​មែន​ដី​ពួកគាត់​និង​មាន​ផលប៉ះពាល់​និង​បាត់បង់​ការ​បង្ក​បង្កើន​ផល ជាក់​ជាមិនខាន​។ ពួកគាត់​បញ្ជាក់​ថា ទីតាំង​នេះ​មិនមែន​ជា​អាងទឹក​ចាស់​នោះទេ គឺជា​ផ្ទៃ​បឹង​ដែល​ពួកគាត់​ធ្វើ​ស្រែ​៣០,៤០ឆ្នាំ​មក​ហើយ។ ហើយ អាងទឹក​ចាស់​គឺ​នៅ​ខាងលិច​បឹង​នេះ តែ​ត្រូវ​បាន​គេ​កាន់កាប់​បាត់ទៅ​ហើយ​គ្មាន​ពលរដ្ឋ​ណា​ហ៊ាន​ក្បែរ​ឡើយ​។

​លោក ឈួន ផាន់​នី អភិបាលស្រុក​ទ្រាំង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០២១​នេះ​ថា ពិតជា​មានកា​រលើក​ទំនប់​សណ្តរ​អាងទឹក​ជី​ច្រាប​ប្រាកដ​មែន ដែល​នេះ​ជា​គម្រោង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម សម្រាប់ ស្តុក​ទឹក​។ លោក​អភិបាលស្រុក​បញ្ជាក់​ថា ទំនប់​នេះ​និង​មិនមាន​ផល​ប៉ះពាល់​លិចលង់​ស្រូវ​ពលរដ្ឋ​នោះ​ទេ ព្រោះ​ក្រសួង​គេ​និង​ធ្វើ​ទ្វារ​ទឹក សម្រាប់​បង្ហូរ​ចេញ​ហើយ​កូនសោ​គឺ​ពលរដ្ឋ​ជា​អ្នក​កាន់​។

ដោយឡែក​លោក ប៉ុន ហួ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០១​មេសា​នេះដែរ​ថា នេះ​ជា​គម្រោង​ទំនប់​បឹង​របស់​រាជរដ្ឋាភិបាល ដែល​ក្រសួង​សាមី​ជា​អ្នកទទួលបន្ទុក​អភិវឌ្ឍន៍​ផ្ទាល់​។ ហើយ​ពលរដ្ឋ​ចង់បាន​ ឬ​ មិន​ចង់បាន​មិនមែន​សម្រេច​លើ​ពលរដ្ឋ​ពួកគាត់​ទេ ព្រោះនេះ​ជាការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម