ជីវិតកម្សាន្ដ
ដុនដាបប៉ុន្មានឆ្នាំ ទីបំផុតតួឯកស្រី F4 កូរ៉េ ក្លាយជាថៅកែមួយរូបលែងដេកព្រួយរឿងលុយកាក់
តារាសម្តែង និងជាអ្នកដឹកនាំរឿង Goo Hye Sun បានប្រែក្លាយខ្លួនទៅជាសហគ្រិនជោគជ័យ ដោយទទួលបានប៉ាតង់សម្រាប់ម៉ាស៊ីនមូលសក់ និងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់នាងត្រឹមតែ ៥ ឆ្នាំបន្ទាប់ពីការលែងលះជាមួយស្វាមីគឺតារាសម្ដែង Ahn Jae-hyun។

កាលពីថ្ងៃទី ២ ខែកក្កដា តារាសម្តែង ផលិតករភាពយន្ត និងបច្ចុប្បន្នជាសហគ្រិនដ៏ជោគជ័យមួយរូប Goo Hye Sun បានចែករំលែកព័ត៌មានថ្មីៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីការរីកចម្រើនផ្ទាល់ខ្លួន ក្នុងនាមជាស្ថាបនិកក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម។ នាងបានសរសេរថា «ពេលនេះខ្ញុំកំពុងបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសម្រាប់ម៉ាស៊ីនមូលសក់ និងសាប៊ូកក់សក់» ដោយនៅក្នុងនោះនាងបានថ្លែងអំណរគុណអ្នកគាំទ្រ ខណៈពេលដែលតារាស្រីក៏បានចែករំលែកអំណោយផងដែរ។
កាលពីដើមឆ្នាំនេះ តួកូរ៉េរូបនេះបានបង្ហាញថា នាងទទួលប៉ាតង់សម្រាប់ម៉ាស៊ីនមូលសក់រាងជារង្វង់ នោះគឺជាផលិតផលដែលនាងរចនាវាដោយខ្លួនឯងសុទ្ធសាធ។ ដូចច្នេះហើយ វាមិនមែនគ្រាន់តែជាការមើលឃើញក្នុងនាមនាងជាតារាល្បីស្រាប់ទេ ប៉ុន្តែនាងគឺជាអ្នកបង្កើតពិតប្រាកដនៅពីក្រោយផលិតផល ដោយបង្ហាញពីការផ្លាស់ប្តូរ ពីសិល្បករទៅជាអ្នកច្នៃប្រឌិតដ៏អស្ចារ្យមួយរូប។
ជាងមនេះទៅទៀត តារាសម្ដែងក៏បានបោះផ្សាយវិញ្ញាបនបត្រសហគ្រាសមុនការបណ្តាក់ទុនជាផ្លូវការរបស់នាង ដែលផ្តល់ដោយស្ថាប័ន ដែលមានការទទួលស្គាល់ការច្នៃប្រឌិត និងសក្តានុពលសហគ្រិនភាពនៃការចាប់ផ្តើមអាជីវកម្មរបស់នាង។ ឯកសារដែលមានសុពលភាព ពោលគឺចាប់ពីថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៨ បានបង្កើតក្រុមហ៊ុនរបស់នាងជាផ្លូវការជាអាជីវកម្មមុនបណ្តាក់ទុន ដែលមានការបញ្ជាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងអាជីវកម្មរបស់តួសាន់ឆាយកូរ៉េ នាងនៅតែប្តេជ្ញាចិត្តចំពោះការអប់រំផ្ទាល់ខ្លួនទៅមុខជានិច្ច។បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីសិក្សាភាពយន្តរបស់សាកលវិទ្យាល័យ Sungkyunkwan ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ នាងបានបន្តចុះឈ្មោះក្នុងកម្មវិធីបញ្ចប់ការសិក្សានៅ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េ នៃទីក្រុង Daejeon ក្នុងផ្នែកសារព័ត៌មានវិទ្យាសាស្រ្ត ក្នុងខែមិថុនាឆ្នាំដដែល។
ជាមួយនឹងប៉ាតង់ ភាពជាដៃគូ និងអាជ្ញាប័ណ្ណអាជីវកម្មនៅក្នុងដៃ Goo Hye Sun ពិតជាបានកំណត់ឡើងវិញនូវអត្ថន័យនៃពាក្យថាជាពហុសញ្ញា។ ពីតារាធ្លាក់កូតនិងដុនដាបខ្លាំង រហូតកសាងខ្លួនក្លាយជា CEO មួយរូបនេះ បានធ្វើឲ្យរឿងរ៉ាវរបស់នាងគឺជារឿងមួយនៃភាពធន់ ការតស៊ីក្នុងជីវិត ការបង្កើតឡើងវិញ និងមហិច្ឆតាដែលមិនភ័យខ្លាច បើទោះជាមានបញ្ហាកើតឡើងជាបន្តបន្ទាប់នៅក្នុងជីវិតយ៉ាងណាក្ដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


