ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក៖ អ៊ីរ៉ង់រៀបចំបង្កប់មីននៅច្រកសមុទ្រ Hormuz
ប្រភពពីទីភ្នាក់ចារកម្មអាមេរិក ដែលត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា អ៊ីរ៉ង់បានផ្ទុកគ្រាប់មីនរបស់កងទ័ពជើងទឹកនៅលើនាវា ក្នុងឈូងសមុទ្រពែរ្ស កាលពីខែមិថុនា ដែលបង្កឲ្យមានការព្រួយបារម្ភថា ទីក្រុងតេហេរ៉ង់អាចកំពុងរៀបចំបិទច្រកសមុទ្រ Hormuz ជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកល។

គ្រាប់មីនទាំងនោះ មិនធ្លាប់ត្រូវបានដាក់ពង្រាយពីមុនឡើយ ប៉ុន្តែគេដឹងថា ការរៀបចំដាក់ពង្រាយមីនរបស់អ៊ីរ៉ង់សានេះ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលលើទឹកដីរបស់ខ្លួនកាលពីថ្ងៃទី១៣ខែមិថុនា។ បើរបាយការណ៍នេះជាការពិត វាបង្ហាញថា ទីក្រុងតេហេរ៉ង់គឺម៉ត់ចត់ខ្លាំងមែនទែនហើយលើការរំខានដល់ការដឹកជញ្ជូនអន្តរជាតិ ដែលទំនងអាចបញ្ឆេះឲ្យក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ។
យ៉ាងណាមិញ មន្ត្រីអាមេរិក ក៏មិនបានបដិសេធដែរថា ការដាក់ពង្រាយគ្រាប់មីនរបស់អ៊ីរ៉ង់ អាចជាយុទ្ធសាស្ត្ររារាំង ជាជាងផែនការពិតសម្រាប់ការរំខានផ្លូវទឹកពាណិជ្ជកម្មអន្តរជាតិ។
កាលពីថ្ងៃទី២២ខែមិថុនា មិនយូរប៉ុន្មានបន្ទាប់ពីការលូកដៃនៅក្នុងសង្គ្រាម១២ថ្ងៃរបស់សហរដ្ឋអាមេរិក ដោយការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់ សភារបស់ទីក្រុងតេហេរ៉ង់តាមសេចក្តីរាយការណ៍បានគាំទ្រវិធានការដើម្បីបិទច្រកសមុទ្រ Hormuz។
កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រមានថា ការបិទច្រកសមុទ្រ Hormuz នឹងបង្កើតឲ្យមានភាពតានតឹងយ៉ាងខ្លាំង មិនថាតែជាមួយអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានការសងសឹកពីអន្តរជាតិផងដែរ។ លោកបាននិយាយថា «ប្រទេសផ្សេងទៀតក៏គួរតែពិនិត្យមើលវាដែរ។ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសដទៃខ្លាំងជាងប្រទេសរបស់យើង»។
សូមបញ្ជាក់ថា ច្រកសមុទ្រ Hormuz ភ្ជាប់ឈូងសមុទ្រពែក្សទៅនឹងឈូងសមុទ្រអូម៉ង់ និងជាចំណុចទាញថាមពលដ៏សំខាន់ ដោយគ្រប់គ្រងប្រេងប្រហែល ១៧ ទៅ ២០លានបារ៉ែលក្នុងមួយថ្ងៃ ឬជិតមួយភាគប្រាំនៃការប្រើប្រាស់សកល៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក សុំឲ្យចិនប្រាប់អ៊ីរ៉ង់កុំបិទច្រកសមុទ្រ Hormuz
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


