Connect with us

ព័ត៌មានជាតិ

ប្តីប្រពន្ធមួយគូរ រៀបរាប់ថា ខ្លួនរងគ្រោះ ព្រោះទ្រព្យខ្លួនឯង ដោយសារទុកចិត្តអ្នករាប់អានគ្នា

បានផុស

នៅ

មានទីលំនៅនៅភូមិអូរអំបិល សង្កាត់អូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បុរសជាប្តីឈ្មោះ ផុន ខេមរា និងភរិយាឈ្មោះ អ៊ុយ សុជាតិ  រៀបរាប់ប្រាប់«កម្ពុជាថ្មី»ថា ខ្លួនរងគ្រោះព្រោះទ្រព្យសម្បត្តិខ្លួនឯង ដោយសារទុកចិត្តលើស្ត្រី ឈ្មោះ ហាក់ ង៉ិន ជាមនុស្សស្គាល់ និងរាប់អានគ្នា។  ខាងក្រោមនេះ ជារឿងរ៉ាវដើមហេតុដំបូង ដែលគ្រួសាររបស់លោក ផុន ខេមរា និងអ្នកស្រីអ៊ុយ សុជាតិ រៀបរាប់ប្រាប់មកកាន់«កម្ពុជាថ្មី» ដើម្បីឱ្យថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ជួយស្វែងរកយុត្តិធម៌ឱ្យខ្លួន។

រូបថតអ្នកស្រី អ៊ុយ សុជាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមហេតុដំបូង ឈ្មោះ ហាក់ ង៉ិន រស់នៅក្បែរគ្នា និងរាប់អានគ្នា ខ្ចីប្លង់ដីផ្ទះរបស់ឈ្មោះ ផុន ខេមរា និងអ៊ុយ សុជាតិ យកទៅបញ្ចាំសិន ដើម្បីដោះស្រាយជីវភាពបន្ទាន់។ ដោយសារតែសេចក្តីទុកចិត្ត២នាក់ប្ដីប្រពន្ធក៏ព្រមប្រគល់ប្លង់ដីផ្ទះខ្លួន ទៅ ស្ត្រីឈ្មោះ ហាក់ ង៉ិន ដោយមិនបានធ្វើកិច្ចសន្យាអ្វីឡើយ ដោយមើលឃើញថា ហាក់ ង៉ិន ជាមន្ត្រីតុលាការ។ ក្រោយពីបានឯកភាពគ្នា ស្ត្រីឈ្មោះ ហាក់  ង៉ិន ក៏ពឹងឲ្យប្អូនប្រុសខ្លួនរស់នៅខេត្តសៀមរាប ឈ្មោះ មិច គំនិត បម្រើការងារជាប៉ូលិស ឲ្យជួយរកកន្លែងបញ្ចាំប្លង់ដី។ លុះក្រោយមកឈ្មោះ មិច គំនិត ជាប្អូនប្រុសរបស់ហាក់ ង៉ិន ក៏បានរកឃើញកន្លែងបញ្ចាំទ្រព្យសម្បត្តិមួយកន្លែងនៅរាជធានីភ្នំពេញ និងឈានដល់ដំណាក់កាលនាំគ្នាទៅជួបភាគីម្ចាស់កន្លែងបញ្ចាំតែម្តង។

ក្រោយជួប ម្ចាស់កន្លែងបញ្ចាំ ប្រគល់ថវិកាសុទ្ធចំនួន២៨ម៉ឺនដុល្លា ទៅស្ត្រីឈ្មោះ អ៊ុយ សុជាតិ ជាម្ចាស់ប្លង់ដីផ្ទះ ក្រោមការរៀបចំរបស់ឈ្មោះ មិច គំនិត និងបក្សពួក២នាក់ផ្សេងទៀត នៅរាជធានីភ្នំពេញ។ បន្ទាប់មក ម្ចាស់កន្លែងបញ្ចាំ ក៏ដកថវិកាមកវិញជាង៥ម៉ឺនដុល្លារ ដើម្បីលុយបង់ការទុកមុន ចំណែកថវិកាដែលនៅសេសសល់បានរៀបចំជាគណនីធនាគារ ឲ្យទៅស្ត្រីឈ្មោះ អ៊ុយ សុជាតិ ដើម្បីគ្រប់គ្រងថវិការចំនួន២២.៦៨០០ដុល្លា។ បន្ទាប់មក ឈ្មោះ មិច គំនិត បានដកកម្រៃជើងសារអស់៤ពាន់ដុល្លា និងបានដកឲ្យអ្នកផ្សេងអស់២ពាន់ដុល្លារទៀត។

បន្ទាប់មក ស្ត្រីឈ្មោះ ហាក់ ង៉ិន ក៏យកទូរស័ព្ទពីម្ចាស់ប្លង់ដីផ្ទះឈ្មោះ អ៊ុយ សុជាតិ ដើម្បីផ្ទេរប្រាក់ពីគណនីធនាគារ ទៅគណនីរបស់ខ្លួនចំនួន១៦ម៉ឺនដុល្លារ និងទុកឱ្យស្ត្រីឈ្មោះ អ៊ុយ សុជាតិ ចំនួន៦ម៉ឺនដុល្លារប៉ុណ្ណោះ តាម សំណូមពរស្ត្រីអ៊ុយ សុជាតិ ដោយ ហាក់ ង៉ិន លើកឡើងថា ជាសារគុណដែល អ៊ុយ សុជាតិ បានឲ្យខ្លួនខ្ចីប្លង់ដីផ្ទះទៅបញ្ចាំ និងសន្យាថា រាល់ប្រាក់បញ្ចាំ២៨ម៉ឺុនដុល្លារនោះ ខ្លួនជាអ្នករាប់រងបង់ការ និងសងទាំងដើមឲ្យម្ចាស់កន្លែងបញ្ចាំ ហើយមិនឲ្យស្ត្រីឈ្មោះ អ៊ុយ សុជាតិ ជាម្ចាស់ប្លង់ដីពិបាកឡើយ បន្ទាប់ ឈ្មោះ មិច គំនិត ក៏ជួយរៀបចំជាមូលប្បទានបត្រ (សែក) ឲ្យទៅស្ត្រីឈ្មោះ អ៊ុយ សុជាតិ ថែមទៀតផង។

ដោយសារតែការជឿជាក់ជាមួយស្ត្រីឈ្មោះ ហាក់ ង៉ិន, អ្នកស្រី អ៊ុយ សុជាតិ  និងស្វាមី ផុន ខេមរា  មិនបានខ្វល់ខ្វាយរឿងពាក់ព័ន្ធបំណុលជាមួយភាគីទទួលបញ្ចាំឡើយ។ លុះបានស្ងាត់ស្ងៀមមួយរយៈក៏ស្រាប់តែស្ត្រីឈ្មោះ ហាក់ ង៉ិន បានបាញ់ដីការពីតុលាការរបស់សាលាដំបូងភ្នំពេញឲ្យអ្នកស្រី អ៊ុយ សុជាតិ  និងស្វាមី ផុន ខេមរា។ ការណ៍នេះបង្កការភ្ញាក់ផ្អើល បណ្ដាលឱ្យអ្នកស្រី អ៊ុយ សុជាតិ  និងស្វាមី ផុន ខេមរា រត់គេចខ្លួន។ ជាមួយគ្នា អ្នកស្រី ហាក់ ង៉ិន ក៏បានសន្យាស្វែងរកមេធាវីជូនអ្នកស្រី អ៊ុយ សុជាតិ  និងស្វាមី ផុន ខេមរា ប៉ុន្តែតែជាលទ្ធផលគឺគ្មានដំណឹងអ្វីទៀតឡើយ។

ស្ត្រីជាម្ចាស់ប្លង់ដីឈ្មោះ អ៊ុយ សុជាតិ បច្ចុប្បន្នកំពុងរស់នៅទីតាំងសុវត្ថិភាព ប្រាប់«កម្ពុជាថ្មី» តាមប្រព័ន្ធតេលេក្រាមថា ៖«ក្រោយពីស្ត្រីឈ្មោះ ហាក់ ង៉ិន  ដែលក្រុមគ្រួសាររបស់ខ្លួនទុកចិត្ត និងស្រឡាញ់ដូចជាប្អូនស្រីរបស់ខ្លួនបានពឹងយកប្លង់ដីផ្ទះទៅបញ្ចាំនោះ ខ្លួនក៏បានប្រាប់ទៅភាគីឈ្មោះ ហាក់ ង៉ិន ដែលហៅតាមទម្លាប់ “ប្អូនស្រី” ថា បើបានដាក់បញ្ចាំហើយខ្លួនសុំខ្ចីចំនួន៦ម៉ឺនដុល្លាផង ក្នុងចំណោមលុយដាក់បញ្ចាំមានសរុបចំនួន២៨ម៉ឺនដុល្លារ ដើម្បីប្រើការ។ ក្រៅពីនេះស្ត្រីឈ្មោះ ហាក់  ង៉ិន  បានប្រគល់ប្រាក់បន្ថែមចំនួន៥ម៉ឺនដុល្លារ ទៅស្ត្រីរងគ្រោះឈ្មោះអ៊ុយ សុជាតិ ដោយប្រាប់ថាលុយ៥ម៉ឺនដុល្លានេះ ជាសារគុណ ដែលក្រុមគ្រួសារអ្នកស្រី អ៊ុយ សុជាតិ  ឲ្យខ្ចីប្លង់ដី និងផ្ទះទៅបញ្ចាំ ក្នុងនោះស្ត្រីឈ្មោះ ហាក់ ង៉ិន ក៏បានប្រាប់ទៅ២នាក់ប្តីប្រពន្ធ ដែលជាម្ចាស់ប្លងដីនិងផ្ទះថា មិនចាំបាច់ព្រួយបារម្ភនោះទេ ដោយខ្លួននិងសងទាំងដើម និងការដល់ភាគីម្ចាស់បំណុលទាំងអស់។

ឆ្លើយតប និងការអះអាងរបស់ស្រី្តឈ្មោះ ង៉ិន, លោក ផុន ខេមរា ជាស្វាមីរបស់ជនរងគ្រោះជាមួយស្រីឈ្មោះ អ៊ុយ សុជាតិ បានប្រាប់ទៅស្ត្រីឈ្មោះ ង៉ិន ថា «ចឹងរឿងនេះ បងសុំតែរួចខ្លួនប៉ុណ្ណោះ លើប្អូនស្រីហើយ កុំឲ្យបងមានការពាក់ព័ន្ធ»។

កាលពីចុងខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះថា ស្ត្រីឈ្មោះ ហាក់  ង៉ិន បានប្រាប់ដល់ប្អូនស្រីរបស់អ្នកស្រី អ៊ុយ សុជាតិ ថា ឲ្យអ្នកស្រី អ៊ុយ សុជាតិ និងស្វាមីគេចខ្លួនសិនទៅ ២សប្ដាហ៍ទៀត ខ្លួននឹងយកលុយទាំង១៦ម៉ឺនដុល្លារសងទៅវិញ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ស្ត្រីឈ្មោះ ហាក់ ង៉ិន ប្រាប់វិញថា ខ្លួនគ្មានលុយឡើយ ព្រោះផ្ទះរបស់ខ្លួន ស្ថិតក្នុងដីការការពាររបស់តុលាការហើយ។

«កម្ពុជាថ្មី» ព្យាយាមសុំការឆ្លើយតបពីអ្នកស្រី ហាក់ ង៉ិន ដែលត្រូវបានក្រុមគ្រួសារលោក ផុន ខេមរា និងអ្នកស្រី អ៊ុយ  សុជាតិ ចោទប្រកាន់ ប៉ុន្តែមិនអាចសុំការឆ្លើយតបបានឡើយ។

នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ ប្រភពជិតស្និតដែលបានស្គាល់ ​នឹងប្រពន្ធរបស់ឈ្មោះ មិច គំនិត ជាមន្ត្រីប៉ូលិស និងជាប្អូនប្រុសរបស់ស្ត្រីឈ្មោះ  ហាក់ ង៉ិន ប្រាប់«កម្ពុជាថ្មី»ថា ប្រពន្ធរបស់ មិច គំនិត រៀបរាប់ថា ស្វាមីខ្លួន ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ជាប់ពន្ធធនាគារនៅខេត្តសៀមរាប ប៉ុន្តែមិនបានប្រាប់លម្អិតថា ប្តីរបស់ខ្លួនឈ្មោះ មិច គំនិត ជាប់ពន្ធនាគារពាក់ព័ន្ធនឹងករណីអ្វីនោះទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​​នាយករដ្ឋមន្ត្រីស្តីទីថៃ​ឡើងភ្លាម​ អះអាង​ពីលទ្ធភាព​រំលាយសភា​​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​អ៊ុយក្រែន​សម្លាប់​មេបញ្ជាការរង​​​​ជើងទឹករុស្ស៊ី​ ធ្វើ​ឲ្យ​ផ្ទុះ​ការ​ចាប់អារម្មណ៍​​​សង្គ្រាមនេះ​​​​ជាថ្មី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​នាយករដ្ឋមន្ត្រីស្តីទី​ថៃ​ ថា លោក​មិនទៅណាឆ្ងាយ​ពីក្រសួងការពារជាតិទេ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្តីប្រពន្ធមួយគូរ រៀបរាប់ថា ខ្លួនរងគ្រោះ ព្រោះទ្រព្យខ្លួនឯង ដោយសារទុកចិត្តអ្នករាប់អានគ្នា

សេដ្ឋកិច្ច៦ ម៉ោង មុន

​ទិន្នផលដូងក្រអូប រំពឹងថាឆ្នាំនេះ នឹងមានកំណើនខ្ពស់ ខណៈអាកាសធាតុអំណោយផលល្អ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ 

ព័ត៌មានជាតិ៩ ម៉ោង មុន

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ករណី​លាឈប់របស់លោក​ស៊ីថេង ខណៈខ្ទង់​ចំណាយលើចំណីសត្វអស់ ១៥០០០ដុល្លារ ក្នុង១ខែ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រធានព្រឹទ្ធសភាធុញទ្រាន់នឹងថៃដែលនៅ​តែទូរស័ព្ទមកសុំចរចាឱ្យបើកព្រំដែន

ព័ត៌មានជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម