Connect with us

ជីវិតកម្សាន្ដ

លោក ឆាយ បូរ៉ា ថា ផែថងថាន មិនសមធ្វើរដ្ឋមន្ត្រីវប្បធម៌ថៃឡើយ ព្រោះគ្មានចំណេះដឹង សូម្បីប្រវត្តិសាស្ត្រប្រទេសខ្លួន

បានផុស

នៅ

ផលិតករដ៏មានកេរ្តិ៍ឈ្មោះ លោក ឆាយ បូរ៉ា លើកឡើងថា នាយករដ្ឋមន្ត្រីព្យួរតំណែងរបស់ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មិនស័ក្តិសមនឹងធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ទេ ព្រោះគ្មានចំណេះដឹង សូម្បីតែប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ លោកសី្រ ផែថងថាន សុីណាវ៉ាត្រ រដ្ឋមន្ត្រីវប្បធម៌ថ្មីរបស់ថៃរូបនេះ មិនត្រឹមតែបញ្ជាឱ្យបញ្ឈប់ការប្រគល់វត្ថុបុរាណចំនួន២០ មកកម្ពុជាតាមការសន្យាប៉ុណ្ណោះទេ ថែមទាំងហ៊ានអះអាងថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ប្រទេសថៃ តាមរយៈការប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគីថែមទៀត។

ទង្វើនេះ បានធ្វើឱ្យលោក ឆាយ បូរ៉ា សម្តែងការហួសចិត្ត និងដៀលចំទៅនឹងរបៀបនៃការដឹកនាំរបស់ នាយករដ្ឋមន្ត្រីព្យួរតំណែងរបស់ថៃរូបនេះផងដែរ។

គួរបញ្ជាក់ថា ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ជាផ្លូវការ នៅថ្ងៃសុក្រទី៤ ខែកក្កដានេះ នាយករដ្ឋមន្ត្រីព្យួរតំណែងរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានកំណត់គោលធំមួយក្នុងចំណោមគោលដៅផ្សេងទៀត លើការប្រើប្រាស់វប្បធម៌ ដើម្បីទាក់ទាញទេសចរ បង្កើតការងារ និងនាំចេញផលិតផលវប្បធម៌ជាដើម។

ប៉ុន្តែក្នុងទិសដៅនេះ លោកសី្រ ផែថងថាន សុីណាវ៉ាត្រ ក្នុងមុខតំណែងជារដ្ឋមន្ត្រីវប្បធម៌ថ្មីថៃ បានលើកឡើងទាំងបំពានអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដោយអះអាងថា “ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥”។

យ៉ាងណា ជុំវិញរឿងរ៉ាវនៃការលើកឡើងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ក៏បានចេញលិខិតច្រានចោលភ្លាមៗ និងគូសបញ្ជាក់ថា ការលើកឡើងតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគីនោះ ពុំមានតម្លៃគតិយុត្តអ្វីទាំងអស់។ ខណៈទង្វើនេះ កំពុងប្រព្រឹត្តផ្ទុយនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរព និងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។

តាមការគូសបញ្ជាក់ ដោយផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។

ម្យ៉ាងវិញទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្ដរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ។

យោងតាមការបញ្ជាក់ខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក៏អំពាវនាវឱ្យក្រសួងវប្បធម៌ថៃ គោរពនូវគោលការណ៍អន្តរជាតិដែលមានជាធរមាន ដើម្បីរក្សាបានភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័នវប្បធម៌នៃប្រទេសនីមួយៗ ត្រូវប្រកាន់ខ្ជាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

៦ខែឆ្នាំនេះ អគ្គិភ័យកើតឡើងជាង៥២០លើកបង្កឲ្យមនុស្សស្លាប់ និងរបួសជាង៥០នាក់ និងបំផ្លាញផ្ទះជាង៤៧០ខ្នង

កីឡា៣៣ នាទីutes មុន

ក្តៅៗ! កីឡាករឆ្នើមរបស់ Man United ៥ នាក់បានណាត់គ្នាសុំក្លិ​បចាកចេញរដូវកាលនេះ

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

លោក ឆាយ បូរ៉ា ថា ផែថងថាន មិនសមធ្វើរដ្ឋមន្ត្រីវប្បធម៌ថៃឡើយ ព្រោះគ្មានចំណេះដឹង សូម្បីប្រវត្តិសាស្ត្រប្រទេសខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដំរីក្នុងសួនសត្វប្រទេសហ្សំប៊ី ជាន់​អ្នកទេសចរស្លាប់​២នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជានៅតែជំរុញឱ្យភាគីថៃបង្ហាញសេចក្តីស្មោះត្រង់ ដោយរួមគ្នាដោះស្រាយបញ្ហាព្រំដែនតាមយន្តការ ICJ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួប​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច

ព័ត៌មានជាតិ១៨ ម៉ោង មុន

បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥

ព័ត៌មានជាតិ១៨ ម៉ោង មុន

Update ៖ ផ្សារទំនើបហេងឆៃលី ក្នុងក្រុងបាត់ដំបង ត្រូវអគ្គិភ័យលេបត្របាក់យ៉ាងធ្ងន់ធ្ងរ

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្សារទំនើបនៅក្រុងបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម