ព័ត៌មានអន្ដរជាតិ
ផ្ទុះស្ថានីយប្រេងក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី របួសមនុស្ស៤០នាក់
យោងតាមការចេញផ្សាយរបស់តីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី០៥ខែកក្កដានេះ ហេតុការណ៍ផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈដ៏ខ្លាំងមួយនៅភាគអាគ្នេយ៍នៃទីក្រុងRome ប្រទេសអ៉ីតាលីបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៤០ នាក់រងរបួសក្នុងនោះមានប៉ូលិស ១១នាក់និងអ្នកពន្លត់អគ្គិភ័យម្នាក់។

ហេតុការណ៍ផ្ទុះដ៏ខ្លាំងនេះបានកើតឡើងភ្លាមៗនៅម៉ោង ៨ ព្រឹក កាលពីថ្ងៃសុក្របន្ទាប់ពីមានការលេចធ្លាយហ្គាស។ ក្នុងហេតុការណ៍នេះ មានការផ្ទុះដ៏ខ្លាំងពីរបានបញ្ចេញផ្សែង និងភ្លើងពាសពេញតំបន់ ដោយអង្រួន និងបំបែកបង្អួចអគារក្បែរនោះ។
ក្រុមជួយសង្គ្រោះបានឆ្លើយតបយ៉ាងឆាប់រហ័ស ដោយបានជម្លៀសមជ្ឈមណ្ឌលកីឡានៅក្បែរនោះ និងអគារលំនៅដ្ឋានទាន់ពេល។ អភិបាលក្រុង Rome លោក Roberto Gualtieri និងនាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni បានសរសើរចំពោះអន្តរាគមន៍ដ៏លឿនសម្រាប់ការទប់ស្កាត់សោកនាដកម្មធំជាងនេះ។
ការស៊ើបអង្កេតកំពុងដំណើរការ ខណៈដែលអ្នកស្រុកបានពណ៌នាការផ្ទុះនេះថា «ដូចជាការរញ្ជួយដី» ។ យ៉ាងហោចណាស់ជនស៊ីវិលពីរនាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកផ្សេងទៀតបានរងរបួសរលាក និងមានអារម្មណ៍តក់ស្លុតខ្លាំង៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា១ សប្តាហ៍ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


