ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ មន្ត្រីវគ្គអប់រំនយោបាយរបស់បក្សកម្រិត ១ ជំនាន់ទី ៨៦ ត្រូវចែករំលែកចំណេះដឹង និងបទពិសោធ ជូនដល់មន្ត្រីក្នុងអង្គភាពនីមួយៗ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានថ្លែងថា មន្ត្រីវគ្គអប់រំនយោបាយរបស់បក្សកម្រិត ១ ជំនាន់ទី ៨៦ ត្រូវចែករំលែកនូវចំណេះដឹង និងបទពិសោធ ជូនដល់មន្ត្រីនៅតាមអង្គភាពនីមួយៗ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ១ ជំនាន់ទី ៨៦ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៤៩ រូប នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃសៅរ៍ ១០ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥។

លោក វេង ហៀង តំណាងសិក្ខាកាម បានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញនូវសេចក្តីគោរពដឹងគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្ត្រីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត នូវចំណេះដឹង ពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណាក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្ស ដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

លោក តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការ និងជាប្រធានគណៈឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្ត្រីបន្តវេន និងបានកោតសរសើរដល់សិក្ខាកាមទាំង ១៤៩ រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ១ ជំនាន់ទី ៨៦ ទាំងអស់ ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធល្អៗ ពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធដឹកនាំ ពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្ត្រវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្ត្រីបន្តវេនទាំងបច្ចុប្បន្ន និងទៅអនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលរយៈពេល ១ សប្តាហ៍នេះ គឺពិតជាធ្វើឲ្យសមាជិក-សមាជិកាគ្រប់រូប ទទួលបាននូវធាតុចូលដ៏សំខាន់ ការធ្វើឲ្យកាន់តែយល់ច្បាស់ អំពីគណបក្ស អំពីសភាពការណ៍ជាតិ និងអន្តរជាតិ អំពីភារកិច្ចព្រមទាំងមូលដ្ឋាន នៃការត្រិះរិះពិចារណាលើបញ្ហានានាប្រកបដោយវិទ្យាសាស្ត្រ ដែលជាកត្តាដ៏សំខាន់សម្រាប់ការធ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំឲ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងសត្យានុម័ត និងចាត់តាំងដើម្បីឆ្លើយតបទៅនឹងសំណូមពរ នៃសភាពការណ៍ និងភារកិច្ចរបស់គណបក្សតាម ដំណាក់កាលនីមួយៗ ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ននេះ ការអប់រំនយោបាយ គឺសំដៅចូលរួមយ៉ាងសកម្មក្នុងការកសាងកម្លាំងបន្តវេនរបស់គណបក្សដែលបាននិងកំពុងប្រព្រឹត្តទៅនាពេលបច្ចុប្បន្ននេះ។

សម្តេច ក៏បានសំណូមពរឲ្យ សមាជិក-សមាជិកា នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ១ ជំនាន់ទី ៨៦ ធ្វើការចែករំលែកនូវបទពិសោធដែលទទួលក្នុងរយៈពេលសិក្សា រួចធ្វើការផ្សព្វផ្សាយ និងបន្តអនុវត្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការបំពេញការងារតែម្ដង៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


