ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើតដើម្បីលើកកម្ពស់គុណភាពសេវាសុខភាពមាតា និងទារកនៅកម្ពុជា
ក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិគាំពារមាតាទារក និងមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការ UNFPA និងរដ្ឋាភិបាលអូស្រ្តាលីបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិទាំងបួន ដូចជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យជ័យវវ្ម័នទី៧ និងមន្ទីរពេទ្យកុមារជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់មន្ទីរពេទ្យជាតិ ទាំង៤ឱ្យកាន់តែប្រសើរ សំដៅចូលរួមពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកស្រី Tegan Park លេខាទី១ ស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំប្រទេសកម្ពុជា និងលោក លោកស្រី ដែលជាគ្រូបង្គោលថ្នាក់ជាតិ មន្ទីរពេទ្យជាតិទាំង៤ តំណាងអង្គការដៃគូអភិវឌ្ឍន៍ WHO និង UNICEFនិង ដៃគូអភិវឌ្ឍសុខាភិបាលទាំងអស់ ។

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមាប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិនេះមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីជំរុញការយល់ដឹង និងពង្រឹងសមត្ថភាពរបស់សិក្ខាកាមផ្នែកសុខាភិបាល ដែលជាអ្នកជួបប្រទះ និងដោះស្រាយបញ្ហាសុខភាព សាធារណៈពិសេសបញ្ហាមរណភាពមាតា និងទារកជុំវិញកំណើតនៅក្នុងប្រទេសកម្ពុជាព្រោះថា បញ្ហាមរណភាពស្ត្រីមានផ្ទៃពោះ និងទារក គឺជាបញ្ហាសុខាភិបាល សាធារណៈដ៏ធ្ងន់ធ្ងរមួយ ដែលទាមទារឱ្យយើងមានការសហការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកមូលហេតុ និងអនុវត្តវិធាន ការណ៍ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយបញ្ហានេះ។

លោកសាស្ត្រាចារ្យបានបន្តថា «ការជឿជាក់លើសមត្ថភាព និងឆន្ទៈរបស់យើងទាំងអស់គ្នា ជាពិសេសតាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជាដំណើរដ៏សំខាន់មួយ ក្នុងការបង្កើនចំណេះដឹង ការចែករំលែកបទពិសោធន៍ និងការច្នៃប្រឌិតវិធីសាស្ត្រថ្មីៗ ក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់តែប្រសើរឡើង»។ លោកសាស្ត្រាចារ្យមានជំនឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ការអភិវឌ្ឍ សេវាសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកនៅកម្ពុជា។

លោកស្រី សាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគួសបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ភាពជោគជ័យនៃអនុវត្តប្រព័ន្ធ MPDSR ទៅដល់ថ្នាក់រាជធានីខេត្ត និងមូលដ្ឋានសុខាភិបាលរាជធានីខេត្ត និងស្រុក គឺអាស្រ័យលើការចូលរួមរបស់មន្ទីរពេទ្យជាតិទាំង៤ ដែលត្រូវបន្តបណ្តុះបណ្តាលគ្រូបង្គោលដល់គណៈកម្មការ MPDSR រាជធានីខេត្តទាំង២៥ នៅពេលខាងមុខ ទៅតាមរចនាសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានីខេត្តរបស់ខ្លួន។

លោកស្រី សាស្ត្រាចារ្យបានអំពាវនាវដល់សិក្ខាកាមទាំងអស់ មេត្តាប្រើប្រាស់ពេលវេលា៥ថ្ងៃនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹងទាំងនេះសម្រាប់មន្ទីរពេទ្យខ្លួន ក៏ដូចជាការបណ្តុះបណ្តាលដល់គណៈកម្មការ MPDSR ថ្នាក់រាជធានីខេត្ត ។
លោកស្រីសាស្ត្រាចារ្យបានបន្តទៀតថា ក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធពិនិត្យមរណភាពមាតា-ទារក និងឆ្លើយតប និងពង្រីកប្រសិទ្ធភាពនៃប្រព័ន្ធទៅគ្រប់មូលដ្ឋានសុខាភិបាលខេត្ត-រាជធានីទាំងអស់ ដើម្បីចូលរួមសម្រេចបាន នូវគោលដៅនៃរបៀបវារៈសន្និសិទ្និអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅ គ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០។

លោកស្រីសាស្ត្រាចារ្យសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិកា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះអង្គឌួង គ្រូបង្គោលថ្នាក់ជាតិ និងដៃគូពាក់ព័ន្ធ ដែលបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងបន្តគាំទ្រ តាមរយៈការបង្កើតប្រព័ន្ធតាមដានវឌ្ឍនភាពការងារ MPDSR តាមប្រព័ន្ធអនឡាញ ការចែករំលែកភស្តុងតាងរកឃើញថ្មី និងផ្តោតលើការឆ្លើយតប ដែលជាសមាសភាគសំខាន់នៃប្រព័ន្ធ MPDSR៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


