ព័ត៌មានជាតិ
លួចសង់ផ្ទះលើដីច្រាំងទន្លេ ត្រូវអាជ្ញាធរខណ្ឌច្បារអំពៅចុះហាមឃាត់
ពិតជាមិនគោរពច្បាប់របស់រដ្ឋមែន ខណៈដែលប្រជាពលរដ្ឋចំនួន៧គ្រួសារនាំគ្នាទៅសាងសង់លំនៅដ្ឋានលើដីច្រាំងទន្លេរបស់រដ្ឋដោយខុសច្បាប់ ត្រូវបានអាជ្ញាធរចុះទៅរុះរើព្រោះចេញវិញ។

យោងតាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមេសានេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកអភិបាលរងខណ្ឌពីររូប គឺលោក ណុប ផា និងលោក ហ៊ត គឹមនី បានដឹកនាំកម្លាំងចម្រុះចុះទៅទីតាំងដីច្រាំងទន្លេ ស្ថិតនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែលមានប្រជាពលរដ្ឋចំនួន៧គ្រួសារនាំគ្នាមកសាងសង់លំនៅដ្ឋានដោយខុសច្បាប់លើដីរបស់រដ្ឋ ដែលស្ថិតនៅក្នុងគំរោងធ្វើច្រាំងទន្លេនាពេលឆាប់ៗខាងមុខ។

លោក យ៉ិន វុធ បានបន្តថា មិនដឹងជាពួកគាត់យល់យ៉ាងដូចម្តេច ទើបនាំគ្នាមកសង់លំនៅដ្ឋានលើដីរបស់រដ្ឋបែបនេះ។ ក្នុងនោះលោកអភិបាលរងខណ្ឌទាំងពីររូបបានសម្រេចឲ្យប្រជាពលរដ្ឋទាំង៧គ្រួសាររុះរើ រោងឈើ របស់ខ្លួនចេញពីលើដីរដ្ឋ ដោយមិនពន្យាពេលឡើយ ហើយបើរឹងទទឹងគឺអាជ្ញាធរនឹងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតសម្ភារៈនេះឡើយ៕
អត្ថបទ ៖ នរា








-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


