ព័ត៌មានជាតិ
ពលរដ្ឋសាទរ ផ្លូវទៅប្រាសាទលើភ្នំបាណន់ មានដាក់ពង្រាយអំពូលភ្លើងសូឡាបំភ្លឺ ពេលរាត្រី
ផ្លូវមួយខ្សែដែលចូលទៅប្រាសាទលើភ្នំបាណន់ ត្រូវបានស្ថាបនាចាក់ជាបេតុងរួចរាល់ហើយ នឹងបន្តរៀបចំពង្រាយបង្កោល ភ្លើងសូឡាបំភ្លឺតាមដងផ្លូវពេលរាត្រី និងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ។ សមិទ្ធិផលថ្មីមួយនេះបាន អង្រួនចិត្តរបស់ពលរដ្ឋក្នុងមូលដ្ឋាន ហើយបានសាទរចំពោះរដ្ឋបាលស្រុកដែលបានខិតខំដើម្បីផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាបានសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានមកលេងកម្សាន្ដកាន់តែមានការកើនឡើងផងដែរ។

លោក ធឿន ជាពលរដ្ឋរស់នៅក្នុងស្រុកបាណន់ថា លោកសប្បាយចិត្តពេលឃើញផ្លូវមួយខ្សែឆ្ពោះទៅប្រាសាទ លើភ្នំ បានចាក់បេតុងស្អាត ហើយមានភ្លើងបំភ្លឺពេលរាត្រី។ លោកលើកឡើងថា «គ្រាន់តែខ្ញុំបានធ្វើដំណើរលើផ្លូវនោះ ក៏ខ្លួនខ្ញុំហាក់មានអារម្មណ៍ស្រស់ស្រាយដែរ ហើយខ្ញុំគឹតថា នឹងមានអ្នកពីជិតឆ្ងាយមកលេងប្រាសាទច្រើនជាងគ្រាកន្លងទៅ»។
បើតាមលោក ស្រេង សុខា អភិបាលស្រុកបាណន់ បានបញ្ជាក់ថា ផ្លូវចាក់បេតុងមួយខ្សែនេះ បានប្រើប្រាស់គម្រោងមូលនិធិរបស់រដ្ឋបាលស្រុក ឆ្នាំ២០២៣-២០២៥ ហើយបានធ្វើឡើង ២ដំណាក់កាល ដែលបានចាប់ផ្តើមតាំងពីចុងខែកញ្ញា ឆ្នាំ២០២៣ ធ្វើបានប្រវែង ៣៨៥ម៉ែត្រ រហូតដល់ឆ្នាំ២០២៥ នេះ បន្តធ្វើបានប្រវែង ៤៦៤ម៉ែត្រ ទៀត ដោយចំណាយថវិការសរុប ៨២៧លានរៀល។

លោកបន្តថា ផ្លូវបេតុងមួយខ្សែនេះ មានប្រវែងជិត ៨០០ម៉ែត្រ កម្រាស់ ១តឹកកន្លះ ទទឹង ៨ម៉ែត្រ ហើយសងខាងផ្លូវបានពង្រីកបន្ថែម ២,៦០ម៉ែត្រទៀត។ ក្រៅពីចាក់បេតុង ដើម្បីឱ្យប្រជាពលរដ្ឋដើរហាត់ប្រាណ និងមានដាក់ពង្រាយអំពូលសូឡា ដែលបានតាមរយៈសប្បុរសជន សម្រាប់បំភ្លឺពេលរាត្រី ផ្លូវនេះមានច្រកចូលតាមសាលាស្រុកបាណន់ដល់រមណីដ្ឋានជើងភ្នំ ប្រាសាទបាណន់តែម្តង។ បច្ចុប្បន្នផ្លូវនេះ ត្រូវបានស្ថាបនារួចរាល់ ១០០% កាលពីពេលកន្លងទៅថ្មីៗនេះនឹងត្រៀមដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ ក្រោយរៀបចំកែលម្អររួចរាល់។
ទន្ទឹមនេះ ន្ត្រីរដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រាសាទបាណន់ ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានប្រាង្គប្រាសាទបុរាណ ឈ្មោះប្រាសាទបាណន់ ស្ថិតនៅលើកំពូលភ្នំបាណន់។ រមណីយដ្ឋាននេះ ស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបង មានចំងាយប្រមាណ ២០.២០គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ប្រាសាទបាណន់តែម្តង។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយមធ្យោបាយរថយន្ដ ម៉ូតូ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខP១៥៧១ និងផ្លូវលេខ ៨០០ អមតាមមាត់ស្ទឹងសង្កែ មានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលប្រាសាទនេះបានសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី១១ និងចុងសតវត្សរ៍ទី១២៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


